ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​សមត្ថកិច្ច​ប៉ោយ​ប៉ែ​ត​បាន​ប្រយោជន៍ ទើប​មិន​បង្ក្រាប​ល្បែងភ្នាល់​បាល់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បន​ល្បែងភ្នាល់ តាម​អន​ឡាញ នៅ​អាណាចក្រ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត កើត​មាន​យ៉ាង​គគ្រឹកគគ្រេង សង្ស័យ​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បន​ល្បែងភ្នាល់ តាម​អន​ឡាញ នៅ​អាណាចក្រ​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត កើត​មាន​យ៉ាង​គគ្រឹកគគ្រេង សង្ស័យ​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន ព្រោះ​ពលរដ្ឋ​មិនឃើញ​បង្ក្រាប ឬ​ទប់ស្កាត់ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ពិសេស​ប្រសាសន៍​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ខិតខំ​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ​ជា​ចំបង ។

តាម​ប្រភព​ពី​តំបន់​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា បន​ល្បែងស៊ីសង​ខុសច្បាប់​គេ​សង្កេត​ឃើញ​កើត​មាន​យ៉ាងច្រើន​របៀប​អ​នា​ធិ​តេ​យ្យ​បំផុត ភាគច្រើន​គឺ​សមត្ថកិច្ច​មួយ​ចំនួន​ជា​អ្នក​បើក​សម្រាប់​ប្រមូល​កើប​យក​ផលប្រយោជន៍​តែ​ម្តង ។ ប្រជាពលរដ្ឋ​ដែល​ញៀន​និង​ល្បែង​ទាំងនោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ទីតាំង​បន​ល្បែងភ្នាល់​មួយ​ចំនួន​របស់​សមត្ថកិច្ច PM នៅ​ប៉ោយ​ប៉ែ​ត ជា​អ្នក​បើក​តែ​ពួក​គេ​(PM) មិន​បាន​ទៅ​អង្គុយ​ជា​ប្រចាំ​នៅ​ក្នុង​បរិវេណ​នោះ​ទេ គឺ​គេ​ឲ្យ​សាច់ញាតិ​របស់​គេ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​នោះ ដោយ​សមត្ថកិច្ច PM ដែល​មាន​អំណាច​ជា​អ្នក​កាង​នៅ​ពីក្រោយ​ខ្នង សម្រាប់​ដោះស្រាយ​ជាមួយនឹង​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ឋ័​មួយ​ចំនួន​ទៀត ។

ជាក់ស្តែង​ទីតាំង​បន​ល្បែងភ្នាល់​បាល់​តាម​អន​ឡាញ មាន​យីហោ​«EN JOY ៧៨៩ net»​ជាប់​ហាង​នំ​បុ័ង ផ្លូវ​ដើម​ពុទ្រា  និង​នៅ​ជាប់​ស្តង់​ត្រី ប្លុក​ផ្ទះសំណាក់​ផ្កាយ​៣​ក្រុង​ប៉ោយ​ប៉ែ​ត ទាំង​២​កន្លែង​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​លោក PM ម្នាក់​ដែល​មាន​តួនាទី​និង​បុណ្យ​ស័​ក្កិ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​លេង​ដុះ​ស្លែ​មក​ហើយ តែ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ឡើយ ។​ដោយឡែក​មាន​ទីតាំង​បន​ល្បែងភ្នាល់​បាល់​តាម​ឡាញ​មួយ​កន្លែង​ទៀត បើក​នៅ​បន្ទប់​ជួល​ក្នុង​ក្លឹ​ប​កំសាន្ត​ហែល​ទឹក​ហ្គូ​ត​វើ​ល របស់​លោក​ឆាយ នៅ​ម្តុំ​ផ្សារ​ដើម​ពុទ្រា​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ស្គាល់​ថា ជាក​ម្មសិ​ទ្ឋិ​របស់​កូន​មេ PM​ម្នាក់ ជា​អ្នក​បើក​លេង ដោយ​ឲ្យ​ឈ្មោះ ប៉េង ផល្លែ​ន ជា​មន្ត្រី​PM មើល​ការ​ខុស​ត្រូវ​នៅ​ចំណុច​នោះ​ប៉ុណ្ណោះ​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​PM ក្រុង​ប៉ោយ​ប៉ែ​ត​បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា​នេះ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​បទល្មើស​ខុសច្បាប់ រួម​ទាំង​ល្បែងស៊ីសង​ខុសច្បាប់​កើត​មាន​ច្រើន​គ្មាន​អ្នក​បង្ក្រាប​បែប​នេះ ទើប​ធ្វើ​ឲ្យ​កើត​មាន​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ កាប់ សម្លាប់ យក​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ស្លូតត្រង់​ជា​រឿយ​ៗ នា​ពេល​កន្លង​មក ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​ទាំង​ការ​ភ័យ​ខ្លាច​។

លោក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ធ្លាប់​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ឲ្យ​ដឹង​ថា បញ្ហា​ទាំង​អស់នេះ លោក​មិន​ទាន់​បានដឹង​សព​គ្រប់​ទីកន្លែង​នៅឡើយ​ទេ ដោយសារ​តែ​លោក​ទើបតែនឹង​ឡើង​មក​កាន់​តំណែង​ជា​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ។​ទោះជា​បែប​ណា​ក្តី​លោក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​រូប​នេះ ត្រូវ​បាន​មតិ​មហាជន​រិះគន់​ចំ​ៗ​ថា ប្រ​សិន​លោក ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​មាន​ចេតនា​បង្ក្រាប​ទីតាំង​បន​ល្បែង​ទាំង​អស់នេះ​ពិតមែន​នោះ វា​មិន​ពិបាក​នោះ​ទេ ព្រោះ​ទីតាំង​បន​ល្បែង​ទាំង​អស់នេះ បាន​បើកចំហ ២៤​ម៉ោង​លើ​២៤​ម៉ោង​ឲ្យ​ភ្ញៀវ​ចូល​ម៉ា​សេរី​តែ​ម្តង ។ ប្រភព​បាន​បន្ត​ថា លោក​អធិការ​ប៉ូលិស​ជំនាន់​ណា​ក៏​ដូច​តែ​គ្នា​ដែរ បើ​ពួក​គេ​ចង់​បង្ក្រាប​បទល្មើស​នេះ​ពិតមែន​វា​គ្មា​អ្វី​គួរ​ឲ្យ​ពិបាក​ទេ ខ្លាច​តែ​អស់លោក​មិន​ចង់​បង្ក្រាប ទុក​ដើម្បី​ប្រមូល​យក​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ប៉ុណ្ណោះ បាន​ចេះ​តែ​ឆ្លើយ​ដោះសារ​ជាមួយ​អ្នក​សារព័ត៌មាន​ឲ្យ​តែ​រួចពីមាត់​បែប​នេះ​៕