ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បញ្ជូន​អ្នកទោសជាបន្តបន្ទាប់មកកម្ពុជា

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៨​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ចូល​កា.ប់​ឈើ​គ្រ​ញួ​ង ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ សីហា ២០១៦

ខេត្តឧត្តរមានជ័យ ៖  អ្នកទោស​ខ្មែរ​៨​នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រ​ញួ​ង ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ សីហា ២០១៦ នៅ​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ម្នាក់​ឈ្មោះ រី រ៉ា​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បាយ​ស្រា ឃុំ​ទំ​ព​ណ៍​មាស ស្រុក​ដងទង់ ខេត្តកំពត បាន​រៀបរាប់​ថា  នៅ​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ កន្លង​ទៅ
មាន​ពលរដ្ឋ​ជា​ច្រើន​ក្រុម​បាន​ឡើង​ភ្នំ​ដងរ៉ែក​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ មាន​គោល​បំណង​កាប់​ឈើ​គ្រ​ញួ​ង ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​បាញ់​រះ តែ​មិន​បានដឹង​ថា មាន​នរណា
រង​របួស ឬ​ស្លាប់​នោះ​ទេ ដោយឡែក​ពួក​ខ្លួន​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់​បាន​នាំ​ទៅ​ដាក់​ពន្ធ​ធានា​គា​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ត្រូវ​បាន​ក្រុម​អា​ជ្ញា​ធរ​ថៃ​ដោះ​លែង​ជា​បន្តបន្ទាប់​នាំ​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​ជាំ
កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៦ សីហា ២០១៦ មាន​ចំនួន​៣​នាក់ ១-​ឈ្មោះ​ មាស ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ស្មាស ន​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ​យូ លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ឬ​ស្សី ឃុំ​ផ្អាវ ខេត្តឧត្តរមានជ័យ​។

​មន្ត្រី​ដដែល​បាន​បន្ត​ថា ដោយឡែក​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ សីហា ២០១៦ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​មក​ចំនួន​៥​នាក់​បន្ត​ទៀត មាន ១-​ឈ្មោះ​ហ៊ី​ម ថា​ត ភេទ
ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ខ្លឹ​ង រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ ស៊ុន សិលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ​ស៊ុន ពៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​៥-​ឈ្មោះ រី រ៉ា​វី
ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទាំង​៥​នាក់​នេះ​រស់នៅ​បាយ​ស្រា ឃុំ​ទំ​ពណ៌​មាស ស្រុក​ដងទង់  ខេត្តកំពត ត្រូ​បាន​អប់រំ នឹង​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នា​ថ្ងៃ​ដដែល ៕