ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតិយ និង​វត្ត​បុរាណ​185​ខូ​ត​ខាត​ដោយរ​ញ្ជួ​ញ​ដី​នៅ​មី​យ៉ា​ន់​ម៉ា

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកមៀ​វ ថា​ន លេខា​អធិការ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​របស់​មី​យ៉ា​ន់​ម៉ា​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ ថា

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោកមៀ​វ ថា​ន លេខា​អធិការ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​របស់​មី​យ៉ា​ន់​ម៉ា​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ ថា ក្រុមការងារ​ដែល​ទៅ​ត្រួតពិនិត្យ​ក្រុង Pukam ស្ថិត​នៅ​ខេត្ត Mandalay ភាគ​កណ្តាល​ប្រទេស​ឃើញ​ថា​ចេតិយ និង​វត្ត​បុរាណ​ចំនួន​១៨៥ រង​ការ​ខូចខាត​ពីរ​ញ្ជូ​យ​ដី​កម្លាំង​៦,៨​រិ​ក​ស្ទ័​រ ដែល​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ។

ក្រុង Pukam គឺជា​អាណាចក្រ​ដំបូង​តាម​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ា​ន់​ម៉ា ដែល​សំបូរ​ដោយ​ចេតិយ និង​វត្ត​បុរាណ​ច្រើន​ជាង​២,២០០​មាន​អាយុ​ចំណាស់​ជិត​១០០០​ឆ្នាំ​។ ទោះបីជា​ទីក្រុង Pukam នៅ​មិន​ទាន់​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO) ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​យូ​ណេ​ស្កូ​សម្រាប់​ការ​អភិរក្ស​វត្ត​បុរាណ ជា​រៀង​រហូត​មក ។

ក្រសួង​យុវ​នីតិសម្បទា និង​សង្គមកិច្ច​របស់​មី​យ៉ា​ន់​ម៉ា​ឱ្យ​ដឹង​ថា មាន​អ្នក​ស្លាប់​ពី​ការ​រញ្ជួយ​ដី​យ៉ាង​ហោច​៤​នាក់ និង​មាន​អ្នកទេសចរ​បរទេស​ម្នាក់​រង​របួស ។

សេចក្តីថ្លែងការណ៍​របស់​លោក​បាន គី​មូ​ន អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ខូចខាត​ដែល​កើត​ពី​រញ្ជួយ​ដី​នៅ​មី​យ៉ា​ន់​ម៉ា​នោះ ។ លោក​បាន គី​មូ​ន បញ្ជាក់​ថា​អង្គការសហប្រជាជាតិ​នឹង​ផ្តល់​ជំនួយ​ចំពោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ ។

នៅ​បរិវេណ​នោះ​ធ្លាប់​កើត​មាន​រញ្ជួយ​ដី​កម្លាំង​៦,៩​រិ​ក​ស្ទ័​រ​ម្តង​មក​ហើយ កាលពី​ខែមេសា ប៉ុន្តែ​ចំណុចកណ្តាល​នៃ​កម្លាំង​រញ្ជួយ​ស្ថិត​នៅ​ក្នុង​ដី​ជ្រៅ​ដូច្នេះ​បង្ក​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ ៕