ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ា​ង​ម៉េច​ដើម្បី​កុំឱ្យ​កើត​មាន​ជំងឺ​ពុក​ឆ្អឹង?

7 ឆ្នាំ មុន

ឆ្អឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​រាង​កាយ​មនុស្ស ក្នុង​នោះ​មាន​ដូច​ជា ធ្វើ​ឱ្យ​មាន​លំនឹង​ដល់​តួខ្លួន​ទាំងមូល ការពារ​បណ្តា​សរីរាង្គ សាច់ដុំ ហើយ​ជា​កន្លែង​ស្តុក​ទុក​សារធាតុ​កាល់ស្យូម​ផង​ដែរ​។

ឆ្អឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​រាង​កាយ​មនុស្ស ក្នុង​នោះ​មាន​ដូច​ជា ធ្វើ​ឱ្យ​មាន​លំនឹង​ដល់​តួខ្លួន​ទាំងមូល ការពារ​បណ្តា​សរីរាង្គ សាច់ដុំ ហើយ​ជា​កន្លែង​ស្តុក​ទុក​សារធាតុ​កាល់ស្យូម​ផង​ដែរ​។ ការ​ប្រើប្រាស់​កាល់ស្យូម​បាន​គ្រប់គ្រាន់​និង​ធ្វើ​សកម្មភាព​រាង​កាយ​ដោយ​ការ​លេង​កីឡា​ផ្សេង​ៗ​នឹង​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​រឹតតែ​រឹង​មាំ ព្រមទាំង​មាន​ទម្ងន់​ធ្ងន់ ហើយ​ពិសេស​ជាង​នេះ​គឺ​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង​ពេល​មាន​វ័យចាស់​។

តើ​គេ​គួរ​ប្រើប្រាស់​កាល់ស្យូម​និង​ហាត់ប្រាណ​បែប​ណាខ្លះ​ដើម្បី​ជួយ​ជំរុញ​ដល់​សុខភាព​ឆ្អឹង?
១-​កាល់ស្យូម ៖ វា​ជា​រ៉ែ​មួយ​ប្រភេទ​ដែល​រាង​កាយ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជំរុញ​ដល់​សុខភាព​ឆ្អឹង សុខភាព​ធ្មេញ និង​ព្រមទាំង​ជំរុញ​ការ​បំពេញ​មុខងារ​ដ៏​ត្រឹមត្រូវ​របស់​បេះដូង សាច់ដុំ​និង​សរសៃប្រសាទ ។ រាង​កាយ​មនុស្ស​មិន​អាច​ផលិត​សារធាតុ​កាល់ស្យូម​បាន​ដោយ​ខ្លួនឯង​ទេ ។ ដូច្នេះ វា​ត្រូវ​ស្រូប​យក​ពី​អាហារ​ដែល​ទទួលទាន​។ កាល់ស្យូម​មាននៅ​ក្នុង​អាហារ​ដូច​ជា បន្លែ​ស្លឹក​ពណ៌​បៃតងចាស់ (​ស្ពៃ​តឿ និង​ខាត់ណា​ខៀវ​ជាដើម​) ផលិតផល​អាហារ​ធ្វើ​ពី​ទឹកដោះគោ  ទឹកក្រូច​ពោធិ៍សាត់  នំប៉័ង គ្រាប់​ធញ្ញជាតិ  ទឹក​សណ្តែក និង​ផ្លែ​អាល់​ម៉ុ​ន​ជាដើម ។

+​តើ​បរិមាណ​កាល់ស្យូម​ប៉ុន្មាន​ដែល​រាង​កាយ​ត្រូវការ​ក្នុង​មួយ​ថ្ងៃ ?
-​អាយុ​៦​ខែ​ចុះ ត្រូវការ​២១០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​៦​ខែ​-១​ឆ្នាំ​ត្រូវការ​២៧០​មិ​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​១​ឆ្នាំ​-៣​ឆ្នាំ ត្រូវការ​៥០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​៤​ឆ្នាំ​-៨​ឆ្នាំ ត្រូវការ​៨០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​៩-១៣​ឆ្នាំ​និង​១៤-១៨​ឆ្នាំ ត្រូវការ ១៣០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ
-​អាយុ​១៩-៣០​ឆ្នាំ​និង​ពី​៣១​ឆ្នាំ​-៥០​ឆ្នាំ ត្រូវការ​១០០០​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ខណៈ​អាយុ​៥១​ឆ្នាំ​-៧០​ឆ្នាំ​ឡើង​ទៅ​ត្រូវការ​១២០០​មី​ល្លី​ក្រាម​ក្នុង​ថ្ងៃ ។

២-​ការ​ហាត់ប្រាណ ៖ ហាត់ប្រាណ​ទៀងទាត់​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​ក្នុង​នោះ​រួម​ទាំង​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​ផង​ដែរ ។ ដូច​ជា​ការ​ប្រើប្រាស់​កាល់ស្យូម​បាន​ត្រឹមត្រូវ​ដែរ ហាត់ប្រាណ​តាំងពី​ក្មេង​នឹង​ជួយ​ឱ្យ​ឆ្អឹង​ឆាប់​លូតលាស់​ពេញ​លក្ខណៈ ។ ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​មាន​ដូច​ជា ដើរ រត់​យឺត ឬ​លឿន លើក​ទម្ងន់ លេង​បាល់ទាត់ វាយ​កូន​បាល់ បាល់បោះ កីឡា​ហុ​ក​គី​លើ​វាលស្មៅ រាំ ឡើងជណ្តើរ លោតអន្ទាក់ និង​ដើរ​ឡើង​ភ្នំ​ជាដើម សុទ្ធតែ​ជា​លំ​ហាត់ប្រាណ​មាន​សារសំខាន់ ៕