ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​តូច​មួយ​អាច​ចាប់​ទីតាំង​រថយន្ត​តាម​ទូរស័ព្ទ

7 ឆ្នាំ មុន

នា​ពេល​ថ្មី​ៗ នេះ​មាន​ឧបករណ៍​ដ៏​តូច​មួយ​មាន​ប្រមាណ​១,៥​លាន​គ្រឿង ត្រូវ​បាន​គេ​នាំ​គ្នា​ទិញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​របស់​ដែល​បាន​បាត់ ។
លើស​ពី​នេះ​ទៅ​ទៀត

នា​ពេល​ថ្មី​ៗ នេះ​មាន​ឧបករណ៍​ដ៏​តូច​មួយ​មាន​ប្រមាណ​១,៥​លាន​គ្រឿង ត្រូវ​បាន​គេ​នាំ​គ្នា​ទិញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​របស់​ដែល​បាន​បាត់ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​អាច​ប្រើប្រាស់​ឧបករណ៍​ដ៏​តូច​នេះ ក្នុង​ការ​ការពារ​រថយន្ត ម៉ូតូ កាបូប បាន​យ៉ាង​ងាយស្រួល ដោយ​ការ​ភ្ជាប់​ឧបករណ៍​នេះ​ជាមួយ​ទូរស័ព្ទ​របស់​លោក​អ្នក ព្រោះ​ឧបករណ៍​នេះ​នឹង​ចាប់​ទីតាំង​របស់​ខ្លួន ក្នុង​ទូរស័ព្ទ​របស់​អ្នក ដោយ​ល​អ្នក​មិន​ចាំបាច់​ឲ្យ​លោក​អ្នក​ភ្ជាប់​ប្រព័ន្ធ​ការពារ GPS ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ ។

ឧបករណ៍​ដ៏​មាន​ប្រយោជន៍​មួយ​នេះ គេ​ឲ្យ​ឈ្មោះ​វា​ថា TrackR  ។ វា​ជា​ឧបករណ៍​មួយ​តូច​តែ​មាន​ប្រយោជន៍​សម្រាប់​ឲ្យ​លោក​អ្នក​តាមដាន​របស់​មាន​តម្លៃ​របស់​អ្នក​ដូច​ជា រថយន្ត ម៉ូតូ កាបូប និង​របស់​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​របស់​លោក​អ្នក ។ 

ចំណែក​ដំណើរការ​របស់​ឧបករណ៍​នេះ គឺ​អ្នក​ត្រូវ​មាន​ទូរស័ព្ទ​ដៃ និង​ឧ​បករ​ណ៏ TrackR  បន្ទាប់​មក​អ្នក​ត្រូវ​បញ្ចូល​កម្មវិធី TrackR ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រហែល​៥​នាទី​ក្រោយមក​អ្វី​ៗ រួចរាល់ ។

បន្ទាប់​ពី​អ្នក​ដំឡើង​កម្មវិធី​រួចរាល់​ហើយ អ្នក​នឹង​អាច​តាមដាន​ទ្រព្យសម្បត្តិ​ខ្លួន​លើ​ទូរស័ព្ទ​របស់​អ្នក​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ចុច​លើ​កម្មវិធី TrackR ហើយ​ចុច​យកពាក្យ​ស្វែងរក វា​នឹង​បង្ហាញ​ទីតាំង​របស់​ឧបករណ៍ TrackR ដែល​អ្នក​បាន​ដាក់​ក្នុង​រថយន្ត កាបូប ម៉ូតូ​ភ្លាម ៕​