ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​បាយ​ទៅ​ឲ្យ​ឪពុក​នៅ​ចម្ការ កំពុង​ជិះ​កង់​ទៅ​តាម​ផ្លូវ​ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ

ខេត្តកំពត ៖ បុរស​ជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សិត សា​រ៉េ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ចក្រី​ទីង​កំពត មាន​ទីលំនៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងស្រុក​ទឹកឈូ ។

លោក​វរៈសេនីយ៍ត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​កង់​យក​បាយ​ម្ហូប​ទៅ​ឲ្យ​ឪពុក​របស់​នាង​នៅ​ឯ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ខណៈ​កំពុង​ជិះ​កង់​តាម​ផ្លូវ​ស្រាប់តែ​ជនសង្ស័យ​ចេញ​មក​ផ្លូវ​ឲ្យ​ឈប់​កង់​រួច​ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​ព្រៃ​ជើងភ្នំ​គីឡូ​ដួល ស្ថិត​ក្នុងភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្ដាល រួច​អូស​ចូល​ទៅ​ចំការ​ចម្ងាយ​ប្រមាណ​ជា​២០​ម៉ែត្រ​ចាប់រំលោភ​រហូត​បា​សំរេច ព្រមទាំង​គំរាម​សម្លាប់​ទៀត ។

លោក​វរៈសេនីយ៍ត្រី ណុ​ប ចាន់​ភាព បន្ត​ឲ្យ​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​បាន​ពាក្យបណ្តឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧​សីហា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន និង​នាំ​ជនសង្ស័យ​មក​កាន់​អធិការដ្ឋាន​ស្រុក​ទឹកឈូ ដើម្បី​ធ្វើការ​សាកសួរ​ ។

លោក​អធិការរង​បញ្ជាក់​ថា ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ដូចដែល​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​ដែរ ។ ហើយ​នៅ​រសៀល​​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​ការិយាល័យ​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕