ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាយ​សាមគ្គី​ជាមួយ​យុវជន​គណបក្ស​​ក្នុង​ខណ្ឌ​៧​មក​រា​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​សីហា nV អាជ្ញាធរ​ខណ្ឌ​៧​មក​រា មានរៀបចំ​ពិធី​សំណេះសំណាលជាមួយ​ប្រធាន អនុ​ប្រធាន សមាជិកគណៈកម្មការ​សាខា​បក្ស​​ចំនួន​៦៦​ភូមិ ​ស្មើនិង​​​ប្រមាណ​៧២៩​នាក់ ​ដែលពិធីនោះ ​ក្រោម​អធិបតីភាពលោកគតិ​

រាជធានី​ភ្នំពេញ ​៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​សីហា nV អាជ្ញាធរ​ខណ្ឌ​៧​មក​រា មានរៀបចំ​ពិធី​សំណេះសំណាលជាមួយ​ប្រធាន អនុ​ប្រធាន សមាជិកគណៈកម្មការ​សាខា​បក្ស​​ចំនួន​៦៦​ភូមិ ​ស្មើនិង​​​ប្រមាណ​៧២៩​នាក់ ​ដែលពិធីនោះ ​ក្រោម​អធិបតីភាពលោកគតិ​សេដ្ឋា​​បណ្ឌិត គាត ឈ​ន់ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ និង​លោកសាយ សំ​អាល់ ប្រធាន​សហភាព​សហ​ពន្ធ​យុវជន​រាជធានី​ភ្នំពេញ ​និង​មានការ​ចូលរួម​ពី​សំណាក់​លោក​សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​៧​មក​រា លោកលី​ម សុភា គណ​:​អភិបាល​ខណ្ឌ​៧​មក​រា ព្រមទាំង​ប្រធាន អនុប្រធាន សមាជិក សមាជិការ យុវជន​ខណ្ឌ​៧​មក​រា ប្រមាណ​៧២៩​នាក់ ។

ពិធី​នេះ​ ​​ធ្វើ​ឡើង​នៅ​ភោ​ជនី​យដ្ឋា​ន​បឹង​មាស ក្នុង​គោលបំណងពង្រឹង​កិច្ច​ប្រ​តិ​ប​តិ្ត​ការ ការងារ រវាង​យុវជន និង​គណៈកម្មការ​សាខា​បក្ស សង្កាត់ និង​ភូមិ ខណៈ​ដែល​ប្រជាជន​ទូ​ទាំង ប្រទេស​កំពុង​ត្រៀមខ្លួនចូលរួម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី​នេះ ។