ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វណាស់! ​បុកចូលផ្ទះគេ​​ខ្ទាតមនុស្ស​ ទាំង​អធ្រាត្រ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ចាត់​ទុក​ថា មហា​សំណាង​ណាស់​ដោយ​បុរស​ម្នាក់​កំពុង​តែ​ដេក​​ក្នុងផ្ទះ​​ ក៏មាន​​រថយន្ត​មួយ​គ្រឿងបាន​​បុក​​រះ​​ចូល​ផ្ទះ​ហើយ​រុញ​ផ្ទប់​ជញ្ជាំង ​តែ​មិន​បណ្តាល​​ឱ្យមនុស្ស​ស្លា.ប់ ​គ្រាន់តែ​របួសធ្ងន់-​ស្រាល​ ហើយត្រូវ​គេ​​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ​។

ខេត្តកំពង់ស្ពឺ ៖ ​ចាត់​ទុក​ថា មហា​សំណាង​ណាស់​ដោយ​បុរស​ម្នាក់​កំពុង​តែ​ដេក​​ក្នុងផ្ទះ​​ ក៏មាន​​រថយន្ត​មួយ​គ្រឿងបាន​​បុក​​រះ​​ចូល​ផ្ទះ​ហើយ​រុញ​ផ្ទប់​ជញ្ជាំង ​តែ​មិន​បណ្តាល​​ឱ្យមនុស្ស​ស្លាប់ ​គ្រាន់តែ​របួសធ្ងន់-​ស្រាល​ ហើយត្រូវ​គេ​​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ​។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០១រំលងអធ្រាត្រ​ថ្ងៃ​ទី​២៧ ​សីហា​ ២០១៦ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​៦៤-៦៥​ ​​ក្នុងភូមិ​ត្រពាំង​ក្រឡឹង ​ឃុំ​គិរី​វ័​ន្ត​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។ ​

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ឡ​ ហៀ​ក ​ភេទ​ប្រុស ​អាយុ​៦៧​ឆ្នាំ​ រង​របួសធ្ងន់ ​ព្រមទាំង​ខូច​រថយន្ត​​មួយ​គ្រឿង​ ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ​ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2i-6840 ​​ចំណែកអ្នកបើកបង្ក​បានគេច​ខ្លួន​បាត់​ ។

ប្រភព​ពី​​សាក្សី​បាន​ឱ្យ​ដឹង​ថា នៅ​​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​១​គ្រឿង​ម៉ាក​ហ៊ីណូ​ ពណ៌​ទឹកសមុទ្រ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3​A-2485 ​សណ្តោងរ៉ឺម៉ក​គ្មាន​ស្លាក​លេខ ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​​១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ា​ន់​ដាយ​ ពណ៌​.ស​ ពាក់​ស្លាក​លេខ​សៀមរាប​2A1369​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ​រង​ការ​ខូចខាត​ជា​យ៉ាងដំណំ ​ដែល​អ្នកបើក​​ត្រូវ​​ស្គាល់​​ឈ្មោះ​ងី​ម ​គឹ​មយី​វ ​​អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ ឃុំ​គិរី​វ័​ន្ត​ ស្រុក​ភ្នំស្រួច​ រង​របួសធ្ងន់ ​អ្នក​រួម​ដំណើរ​​២​នាក់​ឈ្មោះ​ច្រាង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រំ​រលក ​ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​ឈ្មោះ​ខេ​ង ​យក្ស​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​មាត់​សាយ​ ឃុំ​តាំង​ស្យា​ ស្រុក​ភ្នំស្រួច​ រងរ​បូស​ស្រាល ​។

​បើតាម​ម្ចាស់​ផ្ទះក៏បានឱ្យដឹងដែរ​​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​កំពុង​សំ​រាន​លើ​ក្តារងឿ​ក្នុងផ្ទះ ​ស្រាប់តែ​ឮសូរ​សំឡេង​បុក​ប្រាវ ​រថ​យន្ត​នោះ​​បន្ត​បុក​ចូល​មក​ក្នុងផ្ទះ​របស់​គាត់​ ថែម​ទាំង​រុញ​គាត់​ដែល​កំពុង​សំ​រាន​លើ​ក្តារងឿ​ទៅ​ផ្ទប់​នឹង​ជញ្ជាំង​ បើ​កុំ​តែ​បាន​រថយន្ត​របស់​គាត់​​នៅ​ពីមុខ​មិនដឹង​ជា​យ៉ាង​ម៉េច​ទេ ​។

សមត្ថកិច្ច​​បន្តទៀត​​ថា ​ក្រោយ​កើតហេតុ​ កម្លាំងជំនាញ​ចរាចរណ៍ ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​រថយន្ត​បង្ក​ និង​រថយន្ត​រង​គ្រោះ ​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​ចូលខ្លួន​​ដោះស្រាយ​​ ។

​សមត្ថកិច្ចបានសន្និដ្ឋានជំហាន​ដំបូងថា​ ទំនងជា​អ្នក​បើករថយន្ត​​​ងងុយដេក ​ទើប​បង្ក​ឱ្យមាន​គ្រោះថ្នាក់​បែប​នេះ​​ ។ ប្រភពចុង​ក្រោយថា នៅ​វេលា​ម៉ោង​០២ ​និង​០៨​នាទីថ្ងៃដដែល ​​អ្នកបើក​រថយន្ត​ឈ្មោះ​ងី​ម ​គឹ​មយី​វ​ បាន​ស្លាប់​​​ហើយ​នៅ​មន្ទីរពេទ្យ​លោក​
ស​ង្ឃ ​។