ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហែលរត់ឡើងគោកវិញទាំង​ស្លន់ស្លោ ខ្លះយំអោបសសរ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ព្រែក បណ្តាល​ឱ្យ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ស្ពាន​ទ្វារ​ទឹក​ព្រែក​មុខកំពូល មុខ​វត្ត​ជ្រែ​មួយ​រយ ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល ។

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់បាន​​លង់​ទឹក​​ព្រែកជ្រៅស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦ សីហា ២០១៦ ស្ថិត​ត្រង់​ចំណុច​ស្ពាន​ទ្វារ​ទឹក​ព្រែក​មុខកំពូល មុខ​វត្ត​ជ្រែ​មួយ​រយ ភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ប្រុសដែលស្លាប់​ឈ្មោះ​ចិន្ដា រក្សា ហៅ​ពិ​ទូ អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះខាងលើ​បាន​​គេច​ពី​ឪពុក​ទៅ​លេង​ហែលទឹក​ព្រែក​មុខកំពូល (​ចំណុច​កើត​ហេតុ​) ជា​មួយ​ក្មេង​ដទៃ​ទៀត មាន​​ឈ្មោះ​ច​ត្រា យុ​ត ​អាយុ​១០​ឆ្នាំ និង​ឈ្មោះ​ផាត បញ្ញា ​អាយុ​៩​ឆ្នាំ ។ ពេល​ទៅ​ដល់​ក្មេង​ៗ​នាំ​គ្នា​ចុះ​មុជ​ទឹក​ហែល​លេង​ជា​ធម្មតា ។

លុះដល់វេលា​​កើតហេតុ ក្មេង​ប្រុសរង​គ្រោះ​ស្រាប់តែ​​របូតដៃ​​ពី​​ឈ្មោះ​ច​ត្រា យុ​ត លិច​ទឹក​ចូល​កណ្ដាល​ព្រែក​​បាត់ ធ្វើ​ឱ្យឈ្មោះ​ច​ត្រា យុ​ត​ ភ័យ​ពេក ​ហែល​មក​​ខាង​​រត់​ឡើងគោក​វិញ អង្គុយ​យំអោប​សសរស្ពាន​មួយសន្ទុះ ក៏​រត់​មក​ផ្ទះ​វិញ ។ ពេល​នោះ ឈ្មោះ​ច​ត្រា ឆ​យ៉ា ឈ្មោះ​បូ អ៊ូ​ជី ឈ្មោះ​ភា ឈ្មោះ​ដុ​ង នាំ​គ្នា​ស្រែ​កថា អា​រក្សា​លង់ទឹក​ហើយ ក៏​នាំ​គ្នា​ចុះ​រាវ​តែ​រក​មិន​ឃើញ។ ឈ្មោះ​ច​ត្រា ឆ​យ៉ា ជិះ​ម៉ូតូ​មក​ប្រាប់​ឪពុក​ក្មេង​រង​គ្រោះ ទើប​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។