ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ត្រូវ​បាន កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ខាងលិច​ស្តង់​តា​ងួ​ន ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៩​ថង់​តូច​ថ្លា ក្រោយ​ពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ជូន​មក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ លោក​វរៈសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ទី​១-​ឈ្មោះ ទូច រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោះ ផ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​រស់នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក​វរ​:​សេនីយ៍​ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​យុវជន​ពី​នាក់​កំពុង​នាំ​គ្នា​ជក់ និង​លក់​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ទើប​កម្លាំង​ចុះ​ទៅ​ដល់​ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ភ្លាម​ៗ​ផង​ដែរ​។ លោក វរ​:​សេនីយ៍​ឯក ស ប៊ុ​ន​សឿង បាន​បញ្ជាក់​ទៀត​ថា នៅ​មុខ​កងរាជអាវុធហត្ថ​ខេត្ត ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន។

ហើយ​គ្រឿងញៀន​ទាំង​អស់នេះ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ ៣.០០០​បាត​យក​មក​វេច​ខ្ចប់​ដាក់​ក្នុង​កូន​ថង់​តូច​ៗ ក្នុង​១​ថង់​មាន​តម្លៃ ៣០.០០០​រៀល​។ ក្រោយ​ពី​បាន​ចម្លើយ​សារភាព​ហើយ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕