ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​ដី​ប្រជាពលរដ្ឋ​៤១​គ្រួសារ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ស្រប​ពេល​ក្រុមការងារ​ដែល​ចុះ​បេស​កម្ម​ក្នុង​ខេត្តកំពង់ធំ​ជា​យូរ​មក​ហើយ​នោះ ប្រជាពលរដ្ឋ​៤១​គ្រួ​សារបាន​នាំ​គ្នា​មក​សំណូមពរ​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ផ្តល់​ប​ណ្ណ័​កម្មសិទ្

ខេត្តកំពង់ធំ ៖ ស្រប​ពេល​ក្រុមការងារ​ដែល​ចុះ​បេស​កម្ម​ក្នុង​ខេត្តកំពង់ធំ​ជា​យូរ​មក​ហើយ​នោះ ប្រជាពលរដ្ឋ​៤១​គ្រួ​សារបាន​នាំ​គ្នា​មក​សំណូមពរ​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ផ្តល់​ប​ណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់​ដល់​ពួក​គាត់ ដែល​បាន​មក​រស់នៅ​លើ​ដី​ដែល​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ តាំងពី​ឆ្នាំ​១៩៨០​ឆ្នាំ​១៩៨០​ជាង​មក​ដល់​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ក្នុងភូមិ​បល្ល័ង្ក​ខាងលិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​។

ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ​នេះ នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ឯកឧត្តម ម៉ា​ន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត តំណាង​ឲ្យ​ឯកឧត្តម អ៊ុត សំ​អន អភិបាលខេត្ត​ដោយ​មានការ​អញ្ជើញ​ចូល​ពី​ក្រុមការងារ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ធ្វើ​បច្ចុប្បន្នភាព​លើ​ផ្ទៃដី​ដែល​មាន​បញ្ហា​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​មាន​មូលដ្ឋាន​សម្រាប់ រក​វិធី​ដោះស្រាយ​។

បន្ទាប់​ពី​ចុះ​ត្រួតពិនិត្យ​ឯកឧត្តម គង់ វិមាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួល យក​នូវ​សំណូមពរ​របស់​ប្រជា​ជា​ពលរដ្ឋ​ទាំង​៤១​គ្រួសារ​នោះ​ហើយ​ខេត្ត​ក៏​បាន​ធ្វើ​សំណើ​នេះ​ជូន​ទៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រួច​ហើយ​ដែរ ដែល​បញ្ហា​នេះ​កើត​មាន​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​។ ឯកឧត្តម ម៉ា​ន សុ​គ្រី មាន​ប្រសាសន៍​ថា ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក និង​បើក​អង្គប្រជុំ​បាន​ឯកភាព ប្រគល់​ភារកិច្ច​នេះ​ជូន​អភិបាលខេត្ត​កំពង់ធំ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព និង​ធ្វើ​សំណើសុំ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី ពិនិត្យ និង​សម្រេច ចំណែក​ដី​ប្រឡាយ​ត្រូវ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​សារ​ធា​រណៈ​របស់​រដ្ឋ​ដោយ​ចាត់​បញ្ចូល ក្នុង​បញ្ជី​សារពើ​ភ័​ណ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​។

ក្នុង​នោះ​ផង​ដែរ​ឯកឧត្តម ម៉ា​ន សុ​គ្រី មាន​ប្រសាសន៍​បញ្ជាក់​ថា សូមកុំ​ឲ្យ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​លោក ចុះ​មកនេះ​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា ខាងលើ​នេះ​ឲ្យ​សោះ គឺ​គ្មាន​ទេ​ទាល់តែ​ថ្នាក់​ក្រសួង ហើយ​និង​រាជរដ្ឋាភិបាល​ទើប​លោក​មាន​សិទ្ធិ​សម្រេច ចំណែក​លោក​ចុះ​មកនេះ​គ្រាន់តែ​មាន​សិទ្ធិ​ពិនិត្យ​ថា​ដី​នេះ​ជា​អាំង​វាំង​ទ័​រ របស់​ក្រសួងកសិកម្ម​ដែល​គ្រប់គ្រង ដោយ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​តែ​ប៉ុណ្ណោះ​៕
    ​    ​    ​    ​