ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ការ​នី​រោងចក្រ​យូ​លី​៣ ចំនួន​២៦​នាក់​ដួល​សន្លប់​បន្តបន្ទាប់

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានកម្ម​ការ​នី​រោងចក្រ​យូ​លី​៣ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​២៦​នាក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦

ខេត្តស្វាយរៀង ៖ មានកម្ម​ការ​នី​រោងចក្រ​យូ​លី​៣ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​២៦​នាក់ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ស្ថិត​នៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត​។

មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​គឺ​បណ្ដាល​មក​ពី ធុំក្លិន​ជាតិ​គីមី​ចេញពី​ក្នុង​កំណាត់ បង្ក​ឲ្យ​ពុល​ទន់ដៃទន់ជើង​ដួល​សន្លប់​ជា​បន្តបន្ទាប់​រហូត​ដល់​២៦​នាក់ ក្នុង​នោះ​ធ្ងន់ធ្ងរ​ម្នាក់​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ និង​២៥​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ប្រតិបត្តិ​ស្រុក​ជី​ភូ​។ បើ​តាម​លោក​វេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ ជី​ភូ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​នេះ កម្ម​ការ​នី​រង​គ្រោះ​បាន​ធូ​ស្រាល​បន្តិច​ហើយ គ្រូពេទ្យ​កំពុងធ្វើការ​សង្គ្រោះ​៕