ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ខ្មាស់​គេ ! ទាល់តែ​ប្តី​រត់​បាត់​ទើប​នាំ​កូន​មក​ប្តឹង

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​នាំ​កូនស្រី​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​មេ​សាង​ដើម្បី​ឲ្យ​​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែសីហា…

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​នាំ​កូនស្រី​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​មេ​សាង​ដើម្បី​ឲ្យ​​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ ដោយ​ប្តឹង​ចោទប្រកាន់​ប្តី​របស់​ខ្លួន​ថា​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួនឯង​រហូត​បាន​សម្រេច​រួច​រត់គេច​ខ្លួន​បាត់ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​មេ​សា​ដឹង​ថា កាលពី​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកក្កដា ប្តី​របស់​គាត់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួនឯង​នៅ​លើ​គ្រែ​ក្រោមផ្ទះ​រហូត​បាន​សម្រេច លុះ​ភ្លឺ​ឡើង​ទើប​កូនស្រី​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​របស់​គាត់​ប្រាប់​គាត់ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គាត់​មិន​ទាន់​សម្រេចចិត្ត​ប្តឹង​ទេ ព្រោះ​ខ្លាច​ខ្មាស់​គេ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ ប្តី​របស់​គាត់​បាន​រត់គេច​ខ្លួន​បាត់​មិនដឹង​ជា​ទៅ​ទីណា រហូត​មក​ដល់​ថ្ងៃនេះ​មិន​ទាន់​ត្រឡប់​មក​វិញ​ឡើយ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា លុះ​គិត​យូរ​ៗ​ទៅ​ទើប​គាត់​សម្រេចចិត្ត​ប្តឹង ក៏​នាំ​កូនស្រី​មក​ដាក់​ពាក្យបណ្ដឹង​តែ​ម្តង ៕