ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមហេតុពីក្រោយករណីរឹត.កប្លន់ម៉ូតូ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​​២​នាក់ ត្រូវ​​​កម្លាំង​នគរបាល​ខណ្ឌដង្កោ​​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៥​ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​សីហា ​២០១៦ ស្ថិត​ត្រង់​ចំណុច​ហាង​បញ្ចាំ​ម៉ូតូ​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដែល​ការ​ចាប់ខ្លួន​នោះ​ ក្រោយ​ពេល​​​​​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ខ្សែភ្លើង​មក​រឹត.​ក​បុរស​ម្នាក់​ ដើម្បីប្លន់​​​ម៉ូតូ​មិន​បាន​សម្រេច​ ​តែ​​យកបាន​ទូរ​សព្ទ័​ដៃ​

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​​​២​នាក់ ត្រូវ​​​កម្លាំង​នគរបាល​ខណ្ឌដង្កោ​​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៥​ និង៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ​សីហា ​២០១៦ ស្ថិត​ត្រង់​ចំណុច​ហាង​បញ្ចាំ​ម៉ូតូ​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដែល​ការ​ចាប់ខ្លួន​នោះ​ ក្រោយ​ពេល​​​​​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ខ្សែភ្លើង​មក​រឹត.​ក​បុរស​ម្នាក់​ ដើម្បីប្លន់​​​ម៉ូតូ​មិន​បាន​សម្រេច​ ​តែ​​យកបាន​ទូរ​សព្ទ័​ដៃ​ម៉ាក​​​ iphone 6Plus មួយ​គ្រឿង រួច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​​កាលពីមួយ​​អាទិត្យ​មុន​ ។

ជនសង្ស័យខាងលើ​ឈ្មោះឃាន បូ​រី ​ហៅ​ទ្រូ​ ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ ចំណែក​​ម្នាក់​ទៀតកំពុង​​គេច​ខ្លួន​ ។ ដោយឡែក​មនុស្ស​ចំនួន​៣​នាក់​ទៀត​ ដែល​ត្រូវជា​ឪពុក​បង្កើត​ និង​ប្អូនថ្លៃ ព្រមទាំង​បងថ្លៃ​​ជនសង្ស័យ​ ក៏​ត្រូវ​បាន​នគរបាលនាំ​ទៅ​ធ្វើការ​សាកសួរ​ដែរ ​ក្នុង​នោះ​​​១-​ឈ្មោះ​ម៉ុង ម៉េ​ង​ទ្រី ​អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​ថ៉ា​វ ម៉េ​ង​លាង ​អាយុ ២៣​ឆ្នាំ និង​៣-ឈ្មោះគូ ណា​រិ​ន ​ប៉ុន្តែ​ក្រោយ​ពេលធ្វើការ​សាកសួរ​ ​​ទាំង​៣​នាក់​នោះមិន​មានការ​ជាប់​ពាក់​ព​ន្ធ័​នឹង​ការ​ធ្វើ​សកម្មភាព​រឹត.ក​ប្លន់ ជន​រង​គ្រោះ​​​ឡើយ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះស៊ិ​ន ផា​ន​ អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​ដោ​ន​ថោ​ន ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​សែន​សុខ​ ។ 

គួររំលឹកថា កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​១៩  សីហា ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់​ចំណុច​ក្បែរ​មាត់​ស្រះ​​ទឹក ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​សកម្មភាព​រឹត​.ក​បុរស​ម្នាក់​ ប្លន់​យក​ម៉ូតូ​១​គ្រឿងម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខភ្នំពេញ 1FX-3663​ ​ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ដោយសារ​តែ​មាន​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ឆ្លងកាត់ ​ធ្វើ​ឲ្យជនសង្ស័យ​យក​បាន​ទូរ​សព្ទ័​ដៃ​ម៉ាក IPhone 6Plus ១​គ្រឿង កាត​ATM១ និង​ខ្សែ​.ក​ប្លា​ទី​ន​១​ខ្សែ​ ទម្ងន់​៥​ជី ​​ពី​​ជន​រង​គ្រោះ រួច​​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​បាត់ស្រមោល ​។​

ខណៈពេលនោះ ​កម្លាំងនគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោកជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​រុករក​ពេញ​មួយ​កំណាត់​​ថ្ងៃ ​ក៏​នៅមិន​​ឃើញ​​ តែ​​​កំណត់​បាន​មុខសញ្ញា​​ និង​បន្ត​ធ្វើការ​ស្រ​វ​ជ្រាវ​រហូត​មក​ ។

នគរបាល​បាន​ឱ្យ​ដឹង​ថា រវាង​ជនសង្ស័យ​​​និង​ជន​រង​គ្រោះ គឺជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា និង​បា​នលេង​ស្នូកឃើរជាមួយ​គ្នា​នៅ​៣​ថ្ងៃមុន​។ ពួក​គេ​​​នាំ​គ្នា​លេង​ស្នូក​ឃើរ​នៅ​ចំណុច​ភូមិ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​​ប៉ុន្តែ​ជន​សង្ស័យ​​​លេង​ចាញ់ជន​រង​គ្រោះ​អស់​លុយ​ជា​ច្រើន រហូត​ធ្វើ​ឱ្យជនសង្ស័យ​ទាំង​២​នាក់​នោះ យក​ម៉ូតូ​២​គ្រឿង​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ដើម្បី​យក​លុយ​ទៅ​លេង​ជាមួយ​​ជន​រង​គ្រោះ​បន្ត​ទៀត​។

បន្ទាប់​ពី​លេង​ចាញ់​ជន​រង​គ្រោះ​អស់​លុយ​ពី​ខ្លួន ​ធ្វើ​ឲ្យ​ជន​នោះ​មានការ​ឈឺចិត្ត​ខ្លាំង​ណាស់ ក៏​បែកគំនិតរៀបចំ​គម្រោងការ​ប្លន់ រួច​បាន​អន្ទង​ហៅ​ជន​រង​គ្រោះឲ្យ​ទៅ​លេង​ស្នូក​ឃើរ​ជាមួយ​ទៀត និង​បាន​ឲ្យ​ជន​រង​គ្រោះ​ម​ឌុ​ប រួច​បាន​ធ្វើ​សកម្មភាពរឹត​.ក​ប្លន់​យក​ម៉ូតូ ​មិន​បាន​សម្រេច តែយក​បាន​ទូរស័ព្ទ​ដៃ និង​ខ្សែ.​ក ព្រមទាំង​កាត​អេ​ធី​អឹ​ម​​គេចខ្លួន​ ។

ប្រភព​ដដែល​​បន្ត​ថា លុះដល់​ថៃ្ង​ទី២៤ សីហា​ ២០១៦ ជនសង្ស័យ​ខាងលើបាន​នាំ​ឪពុក​បង្កើត និង​បងថ្លៃ ព្រមទាំង​ប្អូនថ្លៃ យក​លុយ​ចំនួន​៨៥០​ដុល្លារទៅ​លោះ​យក​ម៉ូតូ ដែល​ខ្លួន​បាន​ដាក់បញ្ចាំ​ចំនួន​២​គ្រឿងនៅ​ម្តុំ​ឃ្លាំង​រំសេវ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​វិញ​។

ខណៈ​ពេល​នោះ ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោប្រទះ​ឃើញ ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​អ្នក​ទាំង៤​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ ឪពុក​បង្កើត និង​បងថ្លៃ ព្រមទាំង​ប្អូនថ្លៃរបស់​គេ យក​ទៅ​ធ្វើការ​សាកសួរ ប៉ុន្តែ​ក្រោយមក​ទើប​ដឹង​ថា អ្នក​ពាក់ព័ន្ធ​និង​ជា​ជន​ដៃដល់​ក្នុង​សកម្មភាព​ប្លន់​ខាងលើ​នោះ ​គឺ​មាន​តែ​ជនសង្ស័យ​ម្នាក់​នោះ ​រួម​និង​បក្សពួកម្នាក់​ទៀត ​ដែល​កំពុង​រត់គេច​ខ្លួន​តែ​ប៉ុណ្ណោះ​ ។