ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Huawei បាន​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ពិសេស​មួយ​រវាង​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei គ្រប់​ស៊េរី ជាមួយ​រូបតំណាង​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​ពិភពលោក គឺ Lionel Messi ។

រាជធានី​ភ្នំពេញ ៖ Huawei បាន​រៀបចំ​ឲ្យ​មានការ​ប្រកួត​បាល់ទាត់​ពិសេស​មួយ​រវាង​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei គ្រប់​ស៊េរី ជាមួយ​រូបតំណាង​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​ពិភពលោក គឺ Lionel Messi ។

ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៦ នៅ​ទីលាន​បាល់ទាត់ RAMAR FOOTBALL CLUP ខណ្ឌទួលគោក ជាមួយនឹង​អ្នកចូលរួម​ប្រកួត​ប្រមាណ​ជាង​១០០​នាក់ និង​អ្នកគាំទ្រ​រាប់រយ​នាក់​ថែម​ទៀត​ផង​។

វិញ្ញាសារ​នៃ​ការ​ប្រកួត​នេះ គឺ​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​ទាត់​បាល់​បញ្ចូល​ទី​ម្តងម្នាក់​ៗ​ជាមួយនឹង​ការ​ទាត់​បាល់​របៀប​ទឹក​រលក​ជុំវិញ​ផ្ទាំង​រូបថត​បញ្ឈរ​របស់​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ប្រចាំ​ពិភពលោក គឺ Lionel Messi​។ អ្នក​ដែល​ទទួល​បាន​ពិន្ទុ​តិច​ជាងគេ​នឹង​ត្រូវ​ជម្រុះ​ចេញពី​កម្មវិធី​ប្រកួត សម្រាប់​អ្នក​ឈ្នះ​ក្នុង​វិញ្ញាសារ​ទី​មួយ និង​អាច​បន្ត​ទៅ​វិញ្ញាសារ​ទី​ពីរ គឺ​ការ​ត្រេះ​បាល់ ចំរាញ់​យក​តែ​២០​នាក់​ចុង​ក្រោយ ដើម្បី​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ អ្នក​ទទួល​បាន​ជ័យ​ជំនះ​ចុង​ក្រោយ​១០​នាក់ នឹង​ទទួល​បាន​កាដូ​ពិសេស Power Bank ពី​ក្រុមហ៊ុន Huawei ម្នាក់​មួយ​ៗ ។

លោក គង់ ដា​រ៉ា    អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei ហើយ​ក៏​ជា​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ បាន​និយាយ​ថា​៖ «​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​កីឡាបាល់ទាត់​តាំងពី​ក្មេង ជា​ពិសេស​​លោក​Lionel Messi គឺជា​និម្មិតរូប​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល និង​សប្បាយ​រីករាយ​មែនទែន ពេល​បានឃើញ​ផ្ទាំង​រូប​លោក Lionel Messi នៅ​​ពាស​ពេញ​តារាង​បាល់ទាត់​។   សង្ឃឹមថា ក្រុមហ៊ុន Huawei នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​អញ្ជើញ​វត្តមាន​លោក Lionel Messi ។
លោក Jason នាយក​នៃ​ក្រុមហ៊ុន Huawei Mobile Device ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ថា ដោយ​យល់​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​អ្នក​ចូល​ចិត្ត និង​គាំទ្រ​កីឡាបាល់ទាត់​កាន់តែ​ច្រើន​ឡើង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ យើ​ដឹង​ហើយ​ថា កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​នាំ​មក​នូវ​ការ​ជួបជុំ​គ្នា ភាព​សប្បាយ​រីករាយ មិត្ត​ភាព និង​ភាព​ស្និទ្ធស្នាល​ផង​ដែរ ។ ជា​ពិសេស​យើង​ចង់​ផ្សា​ភ្ជាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei ជាមួយនឹង​និម្មិតរូប​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ពិភពលោក និង​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​ស្មា​ត​ហ្វូ​ន Huawei គឺ​លោក Lionel Messi ហើយ​នាំ​គ្នា​និយាយ​ថា យើង​ប្រាកដជា​អាច​ធ្វើ​បាន (Make it possible)​។

សូម​បញ្ជាក់​ដែរ​ថា កម្មវិធី​ប្រកួត​បាល់ទាត់​លើក​ទី​១ របស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei នា​ថ្ងៃនេះ ត្រូវ​បាន​ចូលរួម​ដោយ​កីឡាករ​អាជីព តារា​បង្ហាញ​ម៉ូ​ដ និង​ប្រិ​យ​មិត្ត​ក្រុមហ៊ុន Huawei ដែល​នេះ គឺជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្រលាញ់​រាប់អាន និង​ភាព​ស្និទ្ធស្នាល​របស់​អ្នកគាំទ្រ និង​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Huawei ។ ក្រុមហ៊ុន Huawei នឹង​ខិតខំ​បង្កើត​ឲ្យ​មានកម្ម​វិធី​ប្លែក​ៗ និង​សប្បាយ​រីករាយ​ថែម​ទៀត ដើម្បី​រឹតចំណង​មិត្តភាព និង​បង្កើន​ភាព​កាន់តែ​ស្និទ្ធស្នាល​រវាង​ក្រុមហ៊ុន និង​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​។