ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗផឹកស្រាមិនឱ្យតម្លៃខ្លួន​ឯង

7 ឆ្នាំ មុន

ស្រុក​កៀនស្វាយ​ ៖ ករណី​ហិ.ង្សា​​ដោយ​ចេតនាក្នុងវង់ផឹកស៊ីមួយ ​កើតឡើង​​កាលពី​វេលាម៉ោង១០ និង​២០នាទីយប់​ថ្ងៃ​ទី​២៥ សីហា ២០១៦ ​ស្ថិត​នៅ​​ចំណុច​មុខ​អគារ​ឃ្លាំង ​ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យមាន​មនុស្ស​រងរបួស ។

ស្រុក​កៀនស្វាយ​ ៖ ករណី​ហិង្សា​​​ក្នុងវង់ផឹកស៊ីមួយ​កើតឡើង ​​កាលពី​វេលាម៉ោង១០ និង​២០នាទីយប់​ថ្ងៃ​ទី​២៥ សីហា ២០១៦ ​ស្ថិត​នៅ​​ចំណុច​មុខ​អគារ​ឃ្លាំង ​ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យមាន​មនុស្ស​រងរបួស ។

ប្រភពឱ្យដឹងថា ​ជន​រង​គ្រោះ​​​ឈ្មោះ​សុ​ន ជីវិត​ អាយុ​២៥​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ (​របួស​ក្បាល​​២​កន្លែង និង​បាក់​កំភួនដៃ​ឆេ្វ​ង​​១​កន្លែង) មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​រាជធានីភ្នំពេញ ។

ចំណែក​ម្នាក់​ទៀត​​​ជា​ជន​ដៃដល់​​​ឈ្មោះម៉ិល ចំណាប់ ​ហៅ​កា​ទិច ​​អាយុ​២១​ឆ្នាំ ​(កំពុង​​គេច​ខ្លួន​) មាន​ទី​លំនៅ​​ក្នុងភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ​។ កម្លាំង​ដកហូត​បាន​វ​ត្តុ​តាង​ដែក​បំពង់​ទីប​បួន​ជ្រុង​​ប្រវែង​1,60​ម៉ែត្រ ប្រឡាក់​សុទ្ធ​តែ​​ឈាម ។

​ប្រភពបន្តថា មុនពេលកើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​ជាមួយ​ជនសង្ស័យ​ដែលមាន​​គ្នាទាំងអស់​​៥នាក់ ​​១​-​ឈ្មោះ​អ៊ុ​ច ភារ​ម្យ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​២-​ឈ្មោះ​ឆាយ ភា​រុណ ហៅ​ឌុន​ ភេទ​ប្រុស អាយុ​២០ឆ្នាំ ជា​កម្មករ​សំណង់ ​៣-​ឈ្មោះ​វ៉ា​ន់ វុ​ធ​ទី ភេទ​ប្រុស​អាយុ១៩​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ ​ទាំង​​៣​នាក់​មាន​ទីលំ​នៅ​ភូមិ​ព្រែកស្វាយ២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។
​ចំណែក២នាក់ទៀត គឺជនដៃដល់ និងជនរងគ្រោះ ​គឺ​​ផឹកស្រា​ថ្នាំ​អស់​ចំនួន​៤​លី​ត្រនៅ​មុខ​អាគារ​ឃ្លាំង​ចំណុច​កើតហេតុ​​ រហូតដល់​​​ស្រវឹង ​ជន​រង​គ្រោះ​​​​​ទាស់​សម្តី​​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ឆាយ ភា​រុណ ​និង​ឈ្មោះវ៉ា​ន់ វុ​ធ​ទី ដោយ​​បាន​ទះកំភ្លៀង​ និង​ធាក់​ទាំង​៣​នាក់​ទៀត រហូត​មានការប្រតាយប្រតប់​គ្នា ។

ពេល​នោះ ​ជនសង្ស័យ​​យក​ដែក​បំ​ពង់​ទីប​​បួន​ជ្រុង​​ មកវាយ​ជន​រង​គ្រោះ​ចំ​ក្បាល​របួស​​២​កន្លែង​ និងវាយ​ត្រូវ​កំភួនដៃ​ឆ្វេង​ បណ្ដាល​​ឱ្យ​បាក់​កំភួនដៃ​ឆ្វេង ។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។​​ បច្ចុប្បន្ន កម្លាំង​​​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា ដើម្បីចាត់ការតាមច្បាប់ ។