ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ប្រមាញ់​បាន​កីឡាករ​ពីរ​រូប​ពី​ក្លិប​អេ​ស្ប៉ា​ញ

7 ឆ្នាំ មុន

ក្លិប​កាំភ្លើង​ធំ Arsenal បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ​ក្លិប Deportivo កីឡាករ Lucas Perez ហើយ​ខ្លួន​ក៏​នឹង​ឈាន​ដល់​ការ​ចុះ​កុងត្រា​ជាមួយ​ខ្សែការពារ​កណ្តាល​របស់​ក្លិប Valencia

ក្លិប​កាំភ្លើង​ធំ Arsenal បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ​ក្លិប Deportivo កីឡាករ Lucas Perez ហើយ​ខ្លួន​ក៏​នឹង​ឈាន​ដល់​ការ​ចុះ​កុងត្រា​ជាមួយ​ខ្សែការពារ​កណ្តាល​របស់​ក្លិប Valencia គឺ​កីឡាករ Shkodran Mustafi ផង​ដែរ ។

កីឡា​រករ Lucas Perez វ័យ​២៧​ឆ្នាំ រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​៣៧​លើក កាលពី​រដូវ​កាល​មុន ហើយ Arsenal  នឹង​ចាយ​លុយ​២២​លាន​ដុល្លារ ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ។ ដោយឡែក​កីឡា​រករ​របស់​ក្លិប Valencia គឺ Shkodran Mustafi វ័យ​២៤​ឆ្នាំ ត្រូវ​បាន​គេ​កំណត់​ឱ្យ​ចូលរួម​ដេញថ្លៃ​តម្លៃ​៤៦​លាន​ដុល្លារ  ។

លោក Arsene Wenger និយាយ​ថា រូប​លោក​មិន​ស្ទាក់ស្ទើរ​ទេ ក្នុង​ការ​ចំណាយ​លុយ​ទិញ​-​ដូរ​កីឡាករ បន្ទាប់​ពី​ត្រូវ​បាន​រិះគន់​ពី​សំណាក់​អ្នកគាំទ្រ​របស់​ក្លិប ។