ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​កូរ៉េ​ខាងជើង​ចេញផ្សាយ​រូបថត​ពី​ជោគជ័យ​នៃ​ការ​សាក​មី​ស៊ី​ល

7 ឆ្នាំ មុន

បន្ទាប់​ពី​ការ​បា.ញ់​សាក​មី​ស៊ី​ល​បាលី​ស្ទីក​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​ដែល​មី​ស៊ី​ល​នោះ​អាច​ហោះ​បាន​ចម្ងាយ​៥០០​គ​.​ម​ហើយ​កូរ៉េ​ខាងជើង​ចាត់ទុកជា​ជោគជ័យ​សំខាន់​របស់​ខ្លួន កាសែត​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េ

បន្ទាប់​ពី​ការ​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទីក​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​ដែល​មី​ស៊ី​ល​នោះ​អាច​ហោះ​បាន​ចម្ងាយ​៥០០​គ​.​ម​ហើយ​កូរ៉េ​ខាងជើង​ចាត់ទុកជា​ជោគជ័យ​សំខាន់​របស់​ខ្លួន កាសែត​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េ  RODONG SINMUN បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៥ សីហា នូវ​រូបថត​២៤​សន្លឹក​ដែល​បង្ហាញ​ពី​មោទនភាព​របស់​ប្រទេស ។

ជាមួយ​ការ​ផ្សាយ​រូបភាព​ទាំងនោះ​កាសែត​នេះ​សរសេរ​ថា សម​មិត្ត​គី​ម ជុង​អ៊ុ​ន បាន​ទៅ​កាន់​ទីតាំង​បង្ហោះ​ជា​ថ្មី​ម្តងទៀត​ទោះ​មាន​រលក​សមុទ្រ​ធំ​ៗ​និង​ភាព​ងងឹត​ក្តី ដើម្បី​ត្រួតពិនិត្យ​ការ​បាញ់​មី​ស៊ី​ល​នោះ​ចេញពី​នាវាមុជទឹក​មួយ​គ្រឿង​។

កាសែត​នោះ​របស់​កូរ៉េ​ខាងជើង​ពុំ​បាន​បញ្ជាក់​កាល​បរិ​ច្ចេ​ទ​នៃ​រូបថត​ទាំងនោះ​ឡើយ ក៏​ប៉ុន្តែ​ប្រហែលជា​រូបថត​ដែល​ថត​កាលពី​ថ្ងៃ​ទី​២៤ សីហា ពេល​បាញ់​សាក​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទីក​យុទ្ធសាស្ត្រ MSBS នោះ ។ រូបភាព​ទាំងនេះ​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បាញ់​ពិសេស​ដំណាក់កាល​ផ្សេង​ៗ​នៃ​ការ​ហោះ​របស់​មី​ស៊ី​ល និង​មជ្ឈមណ្ឌល​ទី​បញ្ជា​ការ​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង ស្ថិត​នៅ​ទីនោះ​រួម​ជាមួយ​បណ្តា​ជំនួយការ និង​មូលដ្ឋាន​ដែល​នាវាមុជទឹក​នោះ​វិល​មក​វិញ ក្រោយ​ការ​បាញ់​មី​ស៊ី​ល​រួច​ហើយ ។ តួ​មី​ស៊ី​ល​មាន​ចារ​អក្សរ​ថា PUKKUKSON មាន​ន័យ​ថា ផ្កាយ​របស់​ប៉ូ​ល ។ លោក​គី​ម ជុង​អ៊ុ​ន តាមដាន​ការ​បាញ់​សាក​នោះ​តាម​រយៈ​កែវ​យិ​ត ។ លោក​គី​ម ជុង​អ៊ុ​ន បាន​ចាប់​អោប​លោក KIM JONG SIK អនុប្រធាន​គណៈកម្មាធិការ​យោធា​កណ្តាល​របស់​បក្ស​សម្តែង​ក្តី​ត្រេកអរ​ចំពោះ​ជោគជ័យ​នោះ ៕