ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងទៅខ្លាំងមក! ប៊ិះដាច់.ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ សីហា ២០១៦ បន្ទាប់​ពី​កើត​ជម្លោះ​​ហិ.ង្សា​រវាង​បុរស​២​នាក់ រហូត​ម្នាក់ទៅ​​យក​កាំបិត​ផ្គាក់​ ​​កា.ប់​លើគូ​ជម្លោះ​ប៊ិះ​ដាច់​.​ក ស្ថិត​ត្រង់​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​២៥ សីហា ២០១៦ បន្ទាប់​ពី​កើត​ជម្លោះ​​ហិង្សា​រវាង​បុរស​២​នាក់ រហូត​ម្នាក់ទៅ​​យក​កាំបិត​ផ្គាក់​ ​​កាប់​លើគូ​ជម្លោះ​ប៊ិះ​ដាច់​.​ក ស្ថិត​ត្រង់​ចំណុច​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ឱ្យ​ដឹង​ថា គូ​ជម្លោះ​ទាំង​២​នាក់ម្នាក់​ឈ្មោះ​យ៉ យ៉ាំ​ង​សែ អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម (របួស​ត្រង់​.​ក) ត្រូវគេបញ្ជូនទៅ​សង្គ្រោះ និង​ម្នាក់​ទៀតឈ្មោះ​ភិន ឡុ​ង អាយុ​៥០​ឆ្នាំ (​ជន​ដៃដល់​) ទាំង​២​នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ទាំង​២​នាក់​បាន​ឈ្លោះ​ជេរ​ប្រមាថ​គ្នា​តាំងពី​រសៀល​មក​ម្ល៉េះ ហើយ​ត្រូវ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​រួច​ម្តង​ហើយ ។ លុះ​នៅ​វេលា​ម៉ោងជាង​០៧​យប់​ថ្ងៃ​ដដែល ​ក៏​​ផ្ទុះ​រឿង​​មួយសាទៀត គេ​ឃើញ​បុរស​វៀតណាម (​ជន​រង​គ្រោះ​) បាន​យក​ដំបង​ទៅ​វាយ​បុរស​នោះ ​ធ្វើ​ឱ្យ​គាត់​រត់ឡើង​ទៅ​លើ​ផ្ទះ​ទាញ​កាំបិត​ផ្គាក់ ​មក​កាប់​ទៅ​លើ​បុរស​វៀតណាមវិញចំត្រង់.ក​តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ បុរស​ដែល​កាប់​គេ​នោះត្រូវ​​ឃាត់ខ្លួន​ភ្លាម​ៗផងដែរ ។