ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ត្រៀមកម្លាំង​ជិត​2​ម៉ឺន​នាក់​ ពេល…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​បាន​ថ្លែង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​ចំនួន​១៩.៣១១​នាក់ សម្រាប់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ ជូន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ ។

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​បាន​ថ្លែង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ត្រៀមកម្លាំង​ចំនួន​១៩.៣១១​នាក់ សម្រាប់​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ ជូន​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ ។

លោកនាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អន្តរ​ស្ថាប័ន​ស្តី​ពី​កិច្ច​ការពារ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំឆ្នាំ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៩ នៅ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។   

លោកនាយ​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​នៃ​ការ​ស្រង់​ឈ្មោះ រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ត្រៀមកម្លាំង​ចំនួន​៥.២៣៦​នាក់​នៅ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត ហើយ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​ចុះ​ឈ្នោះ​បោះ​ឆ្នោត នីមួយ​ៗ​ត្រូវ​ដាក់​កម្លាំង​ចំនួន​២​នាក់ ដើម្បី​រក្សា​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

ក្នុង​ឱកាស​នោះ​សម្តេច​ក្រឡាហោម​ស ខេ​ង បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រៀម​ពង្រឹង​សន្តិសុខ​អំឡុង​ពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន ។ កងកម្លាំង​ត្រូវ​ផ្តល់​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ​-​អន្តរជាតិ ដែល​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អព្យាក្រឹត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គ្មាន​ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​អំពើ​ហិង្សា​ផ្សេង​ៗ ។

សម្តេច​ក្រឡាហោម​ស ខេ​ង ថ្លែង​ថា  អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​តែ​ចាត់វិធានការ​ទប់ស្កាត់ ប្រ​យុ​ទ្ឋ​ប្រឆាំង​រាល់​ឧបាយកល ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​រូបភាព ។ លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​លើក​ឡើង​ថា គ​.​ជ​.​ប មាន​ភាព​កក់ក្តៅ និង​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ក្នុង​ការ​ការពា​សន្តិសុខ អំឡុង​ពេល​ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា​តទៅ តាម​ផែនការ​គ្រោងទុក​ជូន​ដល់​សាធារណជន ។ ការ​ដាក់​បទបញ្ជា​ឲ្យ​ពង្រឹង​សន្តិសុខ​របស់​ក្រសួងមហាផ្ទៃ​នេះ​ដើម្បី​ធានា ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព និង​គ្មាន​ការ​គំរាមកំហែង ។

នៅ​ដើមខែ​កញ្ញា ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នឹង​ត្រូវ​ចាប់ផ្តើម មាន​រយ​:​ពេល​បី​ខែ ហើយ​ដំណើ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​២០១៧ ចំណែក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​វិញ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៨ ៕