ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យក្តៅៗ ​​ក្រោយឮថា​ជួលដីឱ្យវៀតណាម​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក​ពេ​ជ សាវ៉ា​ន់ អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ កងកម្លាំង​វរ​ការពារ​ព្រំដែន ចុះ​ពិនិត្យ​ទីតាំង​បង្គោល​ព្រំដែននៅ​តំបន់ជំពុះទា ក្នុងឃុំ​ទួល​ស្តី និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ​និង​សង្កាត់​ក្រុង​បា​វិត ​ធ្វើ​ឡើង​កាល​ពី​វេលា​

ខេត្តស្វាយរៀង ៖ លោក​ពេ​ជ សាវ៉ា​ន់ អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ អាជ្ញាធរ កងកម្លាំង​វរ​ការពារ​ព្រំដែន ចុះ​ពិនិត្យ​ទីតាំង​បង្គោល​ព្រំដែននៅ​តំបន់ជំពុះទា ក្នុងឃុំ​ទួល​ស្តី និង​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ​និង​សង្កាត់​ក្រុង​បា​វិត ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​​ទី​២៦ សីហា​ ​២០១៦ ស្ថិត​នៅ​ចំណុច​សង្កាត់​ប្រាសាទ​ ក្រុង​បា​វិត​ និង​បាន​ពិនិត្យ​មើល​ការ​សាងសង់​ផ្លូវ​​របស់​វៀត​ណាម​ នៅតាម​បណ្តោយ​បន្ទាត់​ព្រំដែន​ ក្នុងស្រុក​ច​ន្ទ្រា ខណៈ​ដែល​លិចឮ​ថា​ មាន​ប្រជាពលរដ្ឋ​ជួល​ដីស្រែ​ឱ្យ​ប្រជាជន​វៀតណាម​។

បើ​តា​មន្ត្រី​សាលាខេត្ត​បាន​បញ្ជាក់​​​ថា ​ការ​ចុះ​ទៅ​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ និង​ណែនាំ​ពលរដ្ឋ​ កុំ​ឱ្យ​ជួល​ដី​ឱ្យ​​ប្រទេស​ជិតខាង​តទៅ​ទៀត ​ព្រោះ​នាំ​ឱ្យ​ពិបាក​ដល់​រាជរដ្ឋាភិបាល​ទៅ​ថ្ងៃក្រោយ​ ។ លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ បាន​បញ្ជាក់​ថា ​តាម​ការ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​នៅ​ក្នុង​ឃុំ​ច​ន្ទ្រា ដែល​មាន​ផ្ទៃដី២០០​ហិ​កតា និង​នៅ​ឃុំ​ប្រាសាទ ក្រុង​បា​វិតចំនួន​៤០​ហិ​កតា ឃើញ​ថា ​គ្មាន​ការ​ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន ទៅ​ឱ្យ​​ជនជាតិ​វៀតណាម​ឡើយ​ ។

​​អាជ្ញាធរ​ក៏​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់តាម​មូលដ្ឋាន ហើយ​ពិនិត្យ​ឃើញ​ថា គ្មាន​ការ​ជួល​ដីស្រែ​ឱ្យប្រជាជន​វៀត​ណាម ​ដូច​ការ​លើក​ឡើង​​នោះ​ឡើយ ។