ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនដី​ទី​2​ទើប​រក​ឃើញ​មនុស្ស​អាច​រស់នៅ​បាន

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៤ សីហា ២០១៦ ផ្សាយ​ថា អ្នក​តារាសាស្ត្រ​នៅ​អគារឃ្លាំមើល​អវកាស​ភាគ​ខាងត្បូង​តំបន់​អឺរ៉ុប​បាន​ប្រទះ​ឃើញ​ផ្កាយព្រះគ្រោះ​មួយ​ដួង​មាន​ស្ថានភាព​សម​ស្រប​ក្នុង​ការ​រស់នៅ​របស់​វត្ថុ​មានជីវិត

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៤ សីហា ២០១៦ ផ្សាយ​ថា អ្នក​តារាសាស្ត្រ​នៅ​អគារឃ្លាំមើល​អវកាស​ភាគ​ខាងត្បូង​តំបន់​អឺរ៉ុប​បាន​ប្រទះ​ឃើញ​ផ្កាយព្រះគ្រោះ​មួយ​ដួង​មាន​ស្ថានភាព​សម​ស្រប​ក្នុង​ការ​រស់នៅ​របស់​វត្ថុ​មានជីវិត​ដូច្នេះ​ហើយ​សន្មត​ហៅ​ថា​ជា «​ផែនដី​ទី​២» របស់​មនុស្ស ។

ផ្កាយព្រះគ្រោះ​មួយ​ដួង​នោះ​ប្រទះ​ឃើញ​ដោយ​អ្នក​វិទ្យាសាស្ត្រ​នៃ​អគារ​សង្កេត​ផ្កាយ​នៅ​ប៉ែក​ខាងត្បូង​តំបន់​អឺរ៉ុប ។ ផ្កាយ​មួយ​នោះ​គោចរ​នៅ​ជុំវិញ​ផ្កាយ​ឈ្មោះ «Proxima Tauria» ។

ផ្កាយព្រះគ្រោះ ឬ​«​ផែនដី​ទី​២» នោះ​មាន​លក្ខណៈ​សម​ស្រប​នឹង​ការ​រស់នៅ​របស់​វត្ថុ​មានជីវិត ប៉ុន្តែ​នៅ​មិន​ទាន់​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ទេ ខណៈ​ពេល​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​អគារ​មើល​ផ្កាយ​នា​ភាគ​ខាងត្បូង​អឺរ៉ុប​បញ្ជាក់​ថា្ន អ្នក​តារាសាស្ត្រ​មាន​ជំនឿ​ថា ផ្កាយព្រះគ្រោះ​មួយ​ដួង​នោះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ផែនដី​របស់​យើង និង​បាន​គោចរ​នៅ​ជុំវិញ​ផ្កាយ​«Proxima Tauria»​។

ផ្កាយ «Proxima Tauria» បាន​ប្រទះ​ឃើញ​តាំងពី​ឆ្នាំ​១៩១៥ ចាត់​ទុក​ថា​ជា​ផ្កាយ​នៅ​ក្បែរ​ប្រព័ន្ធ​សុរិយៈ​ចក្កវាឡ​របស់​យើង​បំផុត ព្រោះ​នៅ​ឆ្ងាយ​ត្រឹមតែ​៤,២​ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ ៕