ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តករណីរឿង​បា.ញ់សម្លា.ប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ព្រឹកនេះ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោកតុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានបន្ត​បើក​សវនាការ​កាត់ទោស​ក្រុម​ជនជាប់ចោទដែលមាន​លោកថោ​ង សា​រ៉ាត់ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​២០១៦ នេះ លើ​សំណុំរឿង​បា.ញ់​សម្លា.ប់​លោក​ឧកញ៉ាអ៊ឹ​ង ម៉េ​ង​ជឺ ។ ប៉ុន្តែ​លោក​ថោ​ង សា​រ៉ាត់ ពុំ​មាន​វត្តមាន​​ទេ ​មានតែ​​ក្រុម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោកតុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានបន្ត​បើក​សវនាការ​កាត់ទោស​ក្រុម​ជនជាប់ចោទដែលមាន​លោកថោ​ង សា​រ៉ាត់ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​សីហា ​២០១៦ នេះ លើ​សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ាអ៊ឹ​ង ម៉េ​ង​ជឺ ។ ប៉ុន្តែ​លោក​ថោ​ង សា​រ៉ាត់ ពុំ​មាន​វត្តមាន​​ទេ ​មានតែ​​ក្រុម​អង្គរក្ស ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ ។

គួររំលឹកថា ហេតុការណ៍​បាញ់​សម្លាប់​លោក​ឧកញ៉ាអ៊ឹ​ង ម៉េ​ង​ជឺ យ៉ាង​កក្រើក​រាជធានី​ភ្នំពេញ បានកើតឡើង​ កាល​វេលា​ម៉ោង០៧ និង១៨​នាទីយប់​ ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ ខណៈ​​លោក​ឧកញ៉ា អ៊ឹ​ង  ម៉េ​ង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែ​ឈើ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើឡោ តិច​សេង ស្ថិត​នៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។