ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត់ហ៊ានឡើងឡានសង្គ្រោះ ​គាត់ថាអត់លុយទេ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ទើប​ចេះ​បើករថយន្ត បាន​បើក​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ បាន​កើត​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា ទើប​ចេះ​បើករថយន្ត បាន​បើក​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទេច​ទាំងស្រុង សំណាងល្អ​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ សីហា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់
ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុប្រមាណ​៥០​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ម​1527​ភព​1 រង​របួសស្រាល តែ​ម៉ូតូ​ខូច​ទាំងស្រុង ។ ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ​សេង រ៉​ហ្វា​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-1473 ព្រមទាំង​ដឹក​ស្ត្រី​២​នាក់ (​ជា​បងប្អូន​) ។

តាម​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​បើក​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​រថយន្ត​មាន​ល្បឿន​លឿន​ផង​ស្លន់​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ ។

បើ​តាម​សំដី​អ្នក​បើក​វិញ​ថា រូបគេ​កំពុង​តែ​បើករថយន្ត​សុខ​ៗ ស្រាប់តែ​ម៉ូតូ​រង​គ្រោះ​ជិះ​លឿន​រេ​មក​ចូល​រថយន្ត​គាត់ បណ្តាល​ឱ្យ​រថយន្ត​របស់​គេ បែក​កង់​ខាងស្តាំ​ផ្នែក​ខាង​មុខ ។ រីឯ​ម្តាយ​ជន​រង​គ្រោះ​បាន​បន្ថែម​ថា រឿង​នេះ​កើតឡើង ដោយសារ​តែ​គាត់​ចង់ឱ្យ​កូន​ៗ មក​គេង​ជាមួយ​នៅ​ឯ​ភ្នំពេញ ទើប​កូន​គាត់​បើករថយន្ត​មក​ទាំង​យប់ ហើយ​ជួប​គ្រោះថ្នាក់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ មិន​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​ទេ ដោយ​ប្រាប់​ថា គ្មាន​លុយកាក់​សំរាប់​ឱ្យ​ថ្លៃ​ពេទ្យ​ទេ ។ ទាល់​តែ​សមត្ថកិច្ច​ពន្យល់ និង​ធ្វើការ​ណែនាំ​ឱ្យ​គិត​សុ​វត្ថ​ភាព​ជា​ចម្បង រឿង​លុយកាក់​ជា​រឿង​ក្រោយ ណាមួយ​រថយន្ត​បង្ក​ឃាត់​ទុក​បានហើយ​​ ដូច្នេះ​រឿង​ថ្លៃ​ពេទ្យ​មិនបាច់​បារម្ភ​ទេ ទើប​ជន​រង​គ្រោះ​ព្រម​ឡើង​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។

រីឯ​អ្នក​បើករថយន្ត​បង្ក ក្រោយ​ពេល​កើតហេតុ ភ័យ​ស្លន់ស្លោ​បាន​ទូរស័ព្ទ​ហៅ​ម្តា​យមក​ជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​ប្រាប់​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ សូម​ឱ្យ​ម្តាយ​របស់​អ្នក​បើករថយន្ត​ទៅ​ចរចា​ជាមួយ​ជន​រង​គ្រោះ ដើម្បី​បញ្ចប់រឿង ។ ចំណែក​រថយន្ត​ត្រូវ​បាន​កំលាំង​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​រង់ចាំ​ការ​ដោះ​ស្រាយ ។