ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​សុខ​ៗ ឆេះ​សល់​តែ​គ្រោងឆ្អឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​១​គ្រឿង ខណៈ​ម្ចាស់​កំពុង​ជិះ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ …

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​១​គ្រឿង ខណៈ​ម្ចាស់​កំពុង​ជិះ​សុខ​ៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៦៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក សុ​យ​ហ្ស៊ុ​យ​គី ស្តេ​ប ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ក៏​បាន​ឆ្លង​ចរន្ដ​ភ្លើង​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ដែរ តែ​ដោយសារ​អណ្តាតភ្លើង​ឆេះ​ខ្លាំង​ពេក ទើប​មិន​អាច​ពន្លត់​បាន ម្ចាស់​បាន​ត្រឹមតែ​ឈរ​មើល​ស្រណោះ​ម៉ូតូ រួច​ក៏​ដើរ​ចេញ​ទៅ​បាត់ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ម៉ូតូ​ពេល​ដែល​ម៉ូតូ​ឆាបឆេះ​បាន​ស្រែ​កថា ជួយ​ផង​ម៉ូតូ​ឆេះ​ហើយ ដោយសារ​តែ​ម៉ូតូ​របស់​គាត់​ឆ្លង​ចរន្ត ព្រោះ​កន្លង​មក​តែងតែ​ឆេះ​ហើយ​រលត់​ទៅ​វិញ​ជា​ញឹកញាប់ បន្ទាប់​ពី​ឆេះ​ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​ចុះ​ពីលើ​ម៉ូតូ​ពន្លត់​ដែរ តែ​មិន​រលត់​ព្រោះ​មិន​មាន​ឧក​បរ​ណ៍​សម្រាប់​ពន្លត់​ឡើយ បណ្តាល​ឲ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ឈរ​មើល​ពេល​ម៉ូតូ​ឆេះ​ជិត​អស់ហើយ ក៏​ទៅ​បាត់​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​ម៉ូតូ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ទើប​មាន​ប្រជាពលរដ្ឋ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​ហួសពេល​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​យក​ម៉ូតូ​ដែល​ឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ថ្មី​៣ ៕