ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ហ្វ៊ី​លី​ពី​ន​រក្សា​គជ់ខ្យង​10​ឆ្នាំ​ទើប​ដឹង​ថា​មាន​តម្លៃ​ប្រមាណ​100​លាន​ដុល្លារ

7 ឆ្នាំ មុន

«BBC» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គជ់​ខ្យ​ង់​ធម្មជាតិ​មួយ​ទម្ងន់​៣៤​គីឡូក្រាម នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ប្រហែលជា​អាច​បំបែក​ឯតទគ្គ​កម្ម​គជ់ខ្យង​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

«BBC» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គជ់​ខ្យ​ង់​ធម្មជាតិ​មួយ​ទម្ងន់​៣៤​គីឡូក្រាម នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ប្រហែលជា​អាច​បំបែក​ឯតទគ្គ​កម្ម​គជ់ខ្យង​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

គជ់​ខ្យ​ង់​នោះ​រក​ឃើញ​ដោយ​អ្នកនេសាទ​ម្នាក់​នៅ​លើ​កោះ «Palawan» តាំងពី​១០​ឆ្នាំ​មុន ប៉ុន្តែ​គេ​មិនដឹង​ថា​វា​មាន​តម្លៃ​ដ៏​មហាសាល​ទេ ។ អ្នកនេសាទ​បាន​យក​វា​រក្សា​ទុក​ក្នុងផ្ទះ ហើយ​ដឹង​ខ្ចរខ្ចាយ​នៅ​ពេល​រើ​យក​ចេញពីផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ ។

បុរស​អ្នកនេសាទ​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​យក​គជ់ខ្យង​យក្ស​មួយ​ដុំ​ទម្ងន់​៣៤​គីឡូក្រាម សម្រាស់​៦១​សង្ទីម៉ែត្រ និង​បណ្តោយ​ប្រវែង​៣០​សង្ទីម៉ែត្រ តម្លៃ​ប្រហែល​១០០​លាន​ដុល្លារ នោះ​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​ឧទ្យាន​ជាតិ «Puerto-Princesa» ត្រួតពិនិត្យ និង​បង្កើត​ភាព​ភ្ញាក់ផ្អើល​នា​ពេល​នោះ ។

លោកស្រី Aileen Amurao អាជ្ញាធរ​នៅ​កោះ «Palawan» ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា «​យើង​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គេ​យក​គជ់ខ្យង​ដ៏​អស្ចារ្យ​នោះ​មក​ឱ្យ​មើល​» ។ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ថា តើ​គជ់ខ្យង​នោះ​មាន​ទំហំ​ធំ​បំផុត​នៅ​លើ​ពិភពលោក ឬ​យ៉ាងណា ? ប្រសិនបើ​ទទួល​ការ​បញ្ជាក់​ថា​ធំ​បំផុត​មែន វា​នឹង​ក្លាយជា​ម្ចាស់​តំណែង​គជ់ខ្យង​ដ៏​ធំ​បំផុត​ជំនួស​គជ់ «Lao Tzu» ដែល​មាន​ទម្ងន់​៦,៤​គីឡូក្រាម ជាក់​ជា​មិន​ខាន ៕