ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ស្លន់ស្លោរ​ត់រក​កូនសោ​អត់​ឃើញ ខ្មៅ​ពេញ​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​រហូត​រក​កូនសោ​ចាក់​ផ្ទះ​អត់​ឃើញ​បណ្ដាល​ឲ្យ​ឈ្លក់​ និង​រោល​ឡើង​ខ្មៅ​ពេញ​មុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង​រហូត​រក​កូនសោ​ចាក់​ផ្ទះ​អត់​ឃើញ​បណ្ដាល​ឲ្យ​ឈ្លក់​ និង​រោល​ឡើង​ខ្មៅ​ពេញ​មុខ​​ដោយសារ​​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿង​បំពង​សំឡេង និង​គ្រឿង​ភ្លេង​យីហោ ធា មឿង ផ្ទះ​លេខ​៤Eo ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ។

តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ផ្សែងហុយ​ជា​ខ្លាំង​ចេញពីផ្ទះ​ខាងលើ ពេល​ឃើញ​បែប​នេះ​អ្នក​ជិតខាង​បាន​ទៅ​ដាស់​ម្ចាស់ផ្ទះ តែ​មិនឃើញ​បើកទ្វារ​ទេ ទើប​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច និង​ទម្លុះ​ទ្វារ​ចូល​បាញ់​ទឹក​ទុយោ​ចូល​ទៅ​ក្នុង ប៉ុន្តែ​ដោយសារ​កម្លាំង​ភ្លើង​ឆេះ​ខ្លាំង​មិន​អាច​ពន្លត់​ឈ្នះ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​ជួយ​បាញ់​ពន្លត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ខាងលើ​នេះ​មួយ​កំណាត់​ខាង​មុខ​លក់​គ្រឿង​បំពង​សំ​ឡេ និង​គ្រឿង​ភ្លេង មួយ​កំណាត់​ខាងក្រោយ​ជា​ផ្ទះបាយ មាន​ស្តុក​គ្រឿង​បំពង​សំឡេង និង​ក្រដាស និង​មាន​ទ្វារ​មុខក្រោយ លុះ​ពេល​ដែល​ដាស់​ម្ចាស់ផ្ទះ​ភ្ញាក់​ហើយ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ ម្ចាស់ផ្ទះ​ភ័យ​ស្លន់ស្លោរ​បានរ​ត់រក​កូនសោ​អត់​ឃើញ​ធ្វើ​ឲ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្លក់ផ្សែង​ខ្មៅ​ពេញ​មុខ ។ ទម្រាំ​តែ​រក​កូនសោ​ចាក់​ទ្វារ និង​វាយ​ទម្លុះ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​បាន ចំណែក​បុរស​ជា​ម្ចាស់ផ្ទះ​ត្រូវ​បានកូន​ៗ​នាំ​មក​អង្គុយ​នៅ​មុខ​ផ្ទះ​ជួយ​បក់​ឲ្យ ។

អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ ឆាបឆេះ​ខូចខាត​អស់​សម្ភារៈ​ក្នុងផ្ទះ​ផ្នែក​ខាងក្រោយ តែ​មិន​បាន​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទេ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៥​គ្រឿង​មក​បាញ់​រហូត​ដល់​ម៉ោង​៧​ព្រឹក​ទើប​រលត់​អស់​ទៅ​វិញ ៕