ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រវឹង​ទាស់​គ្នា ទាញ​កាំបិត និង​ក្តារបន្ទះ​ចាក់​ទៅ​លើ​ដៃគូ​ទំនាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​រដ្ឋបាល​ទួល​សង្កែ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​៩

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​រដ្ឋបាល​ទួល​សង្កែ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​លេខ​៩ ស្ថិត​នៅ​ក្នុង​ផ្សារ​សុភមង្គល ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បន្ទាប់​ពី​ផឹក​ស្រវឹង​មាន​ទំនាស់​គ្នា ហើយ​ទាញ​កាំបិត និង​ក្តា​បន្ទះ​ចាក់​និង​វាយ​ទៅ​លើ​គូទំនាស់​របួសធ្ងន់ និង​ស្រាល​២​នាក់​។ ជន​បង្ក​ហិង្សា​ឈ្មោះ នៅ កុសល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ចំណែក​ជន​រង​គ្រោះ​ទី​១. ឈ្មោះ អៀ​ច សុ​ផាត ហៅ​ក្តា​ស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ល ឃុំ​ចេក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​រង​របួស​បែកក្បាល និង​ទី​.២ ឈ្មោះ ភ​ក្ត្រ័ អាយុ​២៣​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់ និង​មិត្តភក្ដិ ចំនួន​០៥​នាក់ មាន​ស្រី​០២​នាក់ បាន​មក​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​។

ចំណែក​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ចំនួន​០៥​នាក់ នៅ​បន្ទប់​ជាប់​គ្នា​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផឹក​ស្រវឹង  ក៏​បាន​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន នៅ​សល់​តែ​ជន​រង​គ្រោះ ០២​នាក់​នៅ​កន្លែង​ផឹកស៊ី ។ ខណៈនោះ​ជនសង្ស័យ​បាន​ស្រែកសួរ​រក​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​បាន​ចត​ទុក​នៅ​មុខ​បន្ទប់​ពួក​គេ​អង្គុយ​ផឹក​នោះ ហើយ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី​ចេញ​ទៅ​ប្រាប់​ថា ជា​ម៉ូតូ​កង់​បី​របស់ខ្ញុំ និង​បាន​សុំ​ទោស​។ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​យក ម៉ូតូ​ចេញ​ដើរ​ដល់​មុខ​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ចាន​គប់ និង​ជេរ​ប្រមាថ​ហើយ​កើត​ទៅ​ជា​ទំនាស់​ពាក្យ​សម្ដី​គ្នា ។

ជន​ដៃដល់​រួម​ទាំង​បក្ខពួក​ក៏​បាន​យក​កាំបិត​ចិតបន្លែ​មក​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​ត្រូវ​ចង្កេះ​ខាងឆ្វេង​រង​របួសធ្ងន់ និង​យក​ក្តា​បន្ទះ​វាយ​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​។ បន្ទាប់​ពី​មាន​ទំនាស់​បង្ក​របួស​ស្នាម​ជនសង្ស័យ ម្នាក់​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​បាន​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៕