ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​មិន​ថ្លៃ​ពលរដ្ឋ​បន្ត​ការ​តវ៉ា ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​ដោះស្រាយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ទី​២៥ ខែសីហា​នេះ ពលរដ្ឋ​ជាង​៥០​នាក់ តំណាង​ឲ្យ​ជាង​១០០​គ្រួសារ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ទី​២៥ ខែសីហា​នេះ ពលរដ្ឋ​ជាង​៥០​នាក់ តំណាង​ឲ្យ​ជាង​១០០​គ្រួសារ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​នាំ​គ្នា​តវ៉ា និង​ចង​បដា​ព្រោងព្រាត​នៅ​លើ​ដី​ទំនាស់ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដែល​តែង​សន្យា​មិន​ឈប់ ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជម្លោះ​«​ដី​បឹង​បុរាណ​»​ដែល​បុគ្គល​មានទ្រព្យ​សម្បត្តិ​ម្នាក់​ចង់​បានជា​កម្មសិទ្ធិ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសា​នោះ បាន​ផ្អាក​មួយ​រយៈ​កន្លង​មក​ហើយ ដោយសារ​តែ​អាជ្ញាធរ​ស្រុក និង​ខេត្ត សន្យា​ដដែល​ថា នឹង​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តែ​ការ​សន្យា​នេះ​បាន​ត្រឹម​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ចង​បដា​លើ​ដី​ទំនាស់  ដើម្បី​តវ៉ា​ជា​ថ្មី ដើម្បី​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ម្ដង​។​ពលរដ្ឋ​បាន​អះអាង​ថា ដី​បឹង​បុរាណ​ដែល​មាន​ទំនាស់​នោះ​ឈ្មោះ​«​បឹង​តា​អឿ​» មាន​ផ្ទៃដី​ទំហំ​៩៣៤៧​ម៉ែត្រ​ការេ ជា​បឹង​សាធារណៈ មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ​។

ដី​បឹង​នេះ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ច្រើន​ឆ្នាំ​ហើយ រវាង​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ធ្វើ​ជា​សម្បត្តិ​រដ្ឋ ជាមួយ​បុគ្គល​មានទ្រព្យ​សម្បត្តិ​ម្នាក់ ដែល​ទាមទារ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​។ បើ​ផ្អែក​លើ​ឯកសារ​នានា និង​ការ​បំភ្លឺ​ពី​មន្ត្រី​សុរិយោដី បាន​ប្រាប់​ថា «​បឹង​តា​អឿ​» ពិតជា​ដី​បឹង​សាធារណៈ​ប្រាកដ​មែន​។ នៅ​លើ​ក្បាល​ដឹ​បឹង​នេះ មិន​មានឈ្មោះ​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ទេ ហើយ​ការ​ដោះស្រាយ​មិន​ចេញ​កន្លង​មក គឺ​ដោយសារ​តែ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ផ្សំ​គំនិត​ជាមួយ​បុគ្គល​អាង​លុយ អាងខ្នង​នោះ  រីឯ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​វិញ បាន​ត្រឹមតែ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ដោះស្រាយ​មិន​ចេញ​៕