ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​៤០​គ្រួសារ​សំណូមពរ​អភិបាលខេត្ត ជួយ​ផ្តល់​ប​ណ្ណ័​កម្ម​សិទ្ធិ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០​គ្រួ​សារបាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​កំពង់ធំ សំណូមពរ​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ក្នុង​ការ​ផ្តល់​ប​ណ្ណ័​កម្ម​សិទ្ធ​ដល់​ពួក​គាត់​។

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ចំនួន​ជាង​៤០​គ្រួ​សារបាន​នាំ​គ្នា​មក​កាន់​សាលាខេត្ត​កំពង់ធំ សំណូមពរ​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ក្នុង​ការ​ផ្តល់​ប​ណ្ណ័​កម្ម​សិទ្ធ​ដល់​ពួក​គាត់​។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​ថា ពួក​គាត់​ចំនួន​ជាង​៤០​គ្រួសារ​ស្ថិត​នៅ​ក្នុងភូមិ​បល្ល័ង្ក​ខាងលិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​នាំ​គ្នា​មក​រស់នៅ​លើ​ដី ខាងលើ​នេះ​តាំងពី​ឆ្នាំ​១៩៨០​មក​ម្លេះ​។

លុះ​ក្រោយមក​ខាង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ កាលពី​ពេល​នោះ បាន​ចាត់​ទុក​ថា​គឺជា​ដី​របស់​រដ្ឋ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិកម្ម​ខេត្ត ដោយសារ​តែ​ដី​នេះ​មាន​បញ្ហា​ចាប់តាំងពី​ពេល​នោះ​មក ខាង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម មិន​ចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​ដល់​ពួក​គាត់​នោះ​ទេ​។ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ត្រូវការ​សាងសង់​អ្វី​ៗ គឺ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ ហើយ​ពួក​គាត់​បាន​ដាក់​សំណើ​មក​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ពីរ បី​លើក​មក​ហើយ តែ​មិនឃើញ​មាន​ដំណោះស្រាយ​សោះ ទើប​ថ្ងៃនេះ​ពួក​គាត់​នាំ​គ្នា​មក​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​ដល់​ពួក​គាត់ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​។

លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​ថា ប្រជាពលរដ្ឋ​ដែល​សំណូមពរ​មាន​ចំនួន​៤១​គ្រួសារ ដែល​មាន​ផ្ទៃដី​សរុប​ជិត​៩​ហិ​កតា ជា​ដីរ​ប់​រដ្ឋ រូប​លោក​ពុំ​មាន​សិទ្ធិ​សម្រេច​នោះ​ទេ ហើយ​លោក​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ក្រសួង​ទើប​មាន​សិទ្ធិ​សម្រេច​។ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​កាន់​សាលាខេត្ត ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្ត តំណាង​ឲ្យ ឯកឧត្តម អ៊ុត សំ​អន អភិបាលខេត្ត​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ខេត្ត​ដើម្បី​រក​ដំណោះស្រាយ ដោយ​ឯកឧត្តម​មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​នៅ​ឈរ​ជំហរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​និច្ច​។

ក៏​ប៉ុន្តែ​សូម​ពន្យា​ពេល​បន្តិចទៀត រង់ចាំ​ខេត្ត​ចុះ​ស្រាវជ្រាវ​រក​ឯកសារ​ខ្លះ ហើយ​ប្រជុំ​ជាមួយនឹង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ រួច​ដាក់​សំណើ​ទៅ​ក្រសួងកសិកម្ម​សម្រេច ពីព្រោះ​ដី​នេះ​ស្ថិត នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រសួងកសិកម្ម ហេតុ​ដូច្នេះ​ហើយ​ក្រសួង​ទើប​មាន​សិទ្ធ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ​នឹង​ខិតខំ​ដើម្បី​ប្រជាពលរដ្ឋ​។ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​ចំពោះ​អាជ្ញាធរ​៕ 29042