ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សម្រក​ទម្ងន់​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​បង្អែម

7 ឆ្នាំ មុន

ញ៉ាំ​បង្អែម គឺជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​រាង​កាយ​ធាត់ ពិបាក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ ។ តែបើ​អ្នក​យល់​អំពី​របប​អាហារ​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្ត្រ នឹង​ជួយ​រក្សា​ស្ថេ​រ​ភាព​នៃ​ទម្ងន់ ។

ពិភាក្សា & ប្រាប់​ល្បិច​សម្រក​ទម្ងន់
ញ៉ាំ​បង្អែម គឺជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​រាង​កាយ​ធាត់ ពិបាក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់ ។ តែបើ​អ្នក​យល់​អំពី​របប​អាហារ​ត្រឹមត្រូវ​តាម​បែប​វិទ្យាសាស្ត្រ នឹង​ជួយ​រក្សា​ស្ថេ​រ​ភាព​នៃ​ទម្ងន់ ។

អាហារ​ដែល​មាន​ជាតិ​ផ្អែម ស្ករ​ច្រើន តែងតែមាន​ក្លិនក្រអូប​ជក់ចិត្ត​ធ្វើ​ឲ្យ​យើង​ចង់​តែ​ញ៉ាំ ។ តើ​ធ្វើ​ដូច​ម្ដេច ទើប​ជួយ​អ្នក​ដែល​ញៀន​អាហារ​ផ្អែម អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ។

1.    ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ជាតិ​ប្រូ​តេ​អី​ន
ជាតិ​ប្រូតេអ៊ីន​មាន​ក្នុង​យ៉ា​អួ សណ្ដែក ស៊ុត ឈី​ស វា​ផ្ទុក​ជាតិ​ខ្លាញ់​តិច មាន​សមត្ថភាព​កាត់​បន្ថយ​ដំណើរការ​បង្កើត​អ័រម៉ូន ដែល​ជំរុញ​ចំណង់​អាហារ​កើតឡើង ។ ដូច្នេះ​វិធី​មួយ​ដើម្បី​ទទួល​បាន​រាង​ស្អាត  តូច​ស្លី​ម គួរតែ​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​បង្អែម ទៅ​ជា​ញ៉ាំ​ស៊ុត​ស្ងោរ​ជាមួយនឹង​យ៉ា​អួ គឺ​ល្អ​បំផុត ។

2.    ចែកពេល​ញ៉ាំ​ជា​ចំណែក​តូច​ៗ
ប្រសិនបើ​អនុវត្តន៍​ម៉ត់ចត់​ក្នុង​ការ​តម​អាហារ នឹង​ធ្វើ​ឲ្យ​ចំណង់​ឃ្លាន​បង្អែម​កាន់តែ​ខ្លាំង​ឡើង​។ ល្អ​បំផុត​គឺ​ចែក​ជា​៥​ពេល​ក្នុង​មួយ​ថ្ងៃ កាត់​បន្ថយ​ពេល​ទទួលទាន​អាហារ​ធម្មតា​ទាំង​៣​ពេល និង​ញ៉ាំ​២​ពេល​បន្ថែម​តិច​ៗ​ទៀត ។ បរិភោគ​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ តុល្យភាព​បាន​ចំនួន​ស្ករ​ក្នុង​ឈាម កាត់​បន្ថយ​បាន​ចំណង់​ឃ្លាន​បង្អែម ។

3.    គេង​ឲ្យ​បាន​ច្រើន
អ្នក​អាច​កាត់​បន្ថយ​បាន​ចំណង់​ឃ្លាន​អាហារ​ផ្អែម​ដោយ​វិធី​គេង ដើម្បី​តុល្យភាព​អ័​រមូ​ន​ក្នុង​រាង​កាយ​។  ប្រសិនបើ​អ្នក​គេង​មិន​គ្រប់​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ  អ្នក​នឹង​មាន​ចំណង់​ឃ្លាន​អាហារ​ផ្អែម​ច្រើន​ជាង 45% ។ ត្រូវ​គេង​គ្រប់​ដំណេក ត្រូវ​ម៉ោង​កំណត់​ហើយ​ភ្ញាក់​ឡើង​យឺត​ជាង​ធម្មតា ធ្វើ​ឲ្យ​អ្នក​បាត់បង់​ចំណង់​ឃ្លាន​អាហារ​ផ្អែម​។ ជួយ​ឲ្យ​អ្នក​បាត់​អារម្មណ៍​ហាត់​នឿយ បន្ថែម​ថាមពល ទប់ទល់​បាន​ចំណង់​អាហារ​គ្រប់យ៉ាង ។

4.    ញ៉ាំ​គ្រឿងទេស​ច្រើន​ប្រភេទ
ញ៉ាំ​គ្រឿងទេស​ដែល​មាន​ជាតិ​ក្ដៅ​ឲ្យ​បាន​ច្រើន​ដូច​ជា ឈើអែម ឬ ខ្ញី ព្រោះ​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ញ៉ាំ​គ្រឿង​ហិល ធ្វើ​ឲ្យ​ជាតិ​ក្ដៅ​របស់​វា​អាច​ជំនួយការ​សម្រក​ទម្ងន់​បាន យើង​អាច​បន្ថែម ទឹកខ្មេះ សម្បក​ក្រូចឆ្មារ សម្បក​ក្រូចពោធិ៍សាត់ ដើម្បី​ទប់ស្កាត់​ជាតិ​ក្តៅ​ខ្លាំង​របស់​ខ្ញី ។ ពេល​ញ៉ាំ​កាហ្វេ គប្បី​កុំ​ថែម​ស្ករ ថែម​ម្សៅ​ឈើអែម​បន្តិច​ល្អ​ជាង ។

5.    ហាត់ប្រាណ​ទៀងទាត់
តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ អ្នក​កាន់តែ​អង្គុយ​ច្រើន​កាន់តែ​ឃ្លាន​អាហារ​ផ្អែម​ច្រើន​ថែម​ទៀត ទោះបី​ពេល​ដែល​រាង​កាយ​មិន​បាន​ខ្វះ​ជាតិ​កាឡូរី  ។ ដូ​ច្នះ​គួរ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ជំនួយ​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់ ថែម​ទាំង​បំបាត់​ការ​ឃ្លាន​ទៀត​ផង  ជា​ពិសេស ប្រសិនបើ​អ្នកជា​មេផ្ទះ​អ្នក​អាច​ជំនួស​ការ ហាត់ប្រាណ​ដោយ​រៀបចំផ្ទះ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​ច្រើន​កាឡូរី និង​សម្រក​ទម្ងន់​បាន​ល្អ​បំផុត ។

6.    ផឹកទឹក​ឲ្យ​បាន​ច្រើន
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា ឃ្លាន​បង្អែម​ហួសការ​ទ្រាំ អ្នក​អាច​ផឹកទឹក​មួយ​កែវ និង​ញ៉ាំ​បន្លែ ផ្លែ​ឈើ ប្រភេទ​ដែល​មាន​ជាតិ​ទឹក​ច្រើន ដើម្បី​ជួយ​ផ្គត់ផ្គង់​ច្រើន vitamin និង ជាតិ​ផ្អែម​តិច ធ្វើ​ឲ្យ​អ្នក​ជៀស​ផុត​ពី​អារម្មណ៍​ឃ្លាន​បង្អែម​។

ដើម្បី​សម្រក​ទម្ងន់​ដោយ​សុវត្ថិភាព អ្នក​គប្បី​រក្សា​របប​អាហារ​យ៉ាង​ម៉តចត់​តាម​បែប​វិទ្យាសាស្ត្រ ផ្គត់ផ្គង់​គ្រប់គ្រាន់​សារជាតិ​ចិញ្ចឹម​ដែល​សំខាន់​ដូច​ជា​ញ៉ាំ​ច្រើន​បន្លែ​ខៀវ ផ្លែ​ឈើ​ស្រស់​។ ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បង្កើន​សុខ​ភាពរឹងមាំ  រាង​កាយ​ស្រស់​ស្អាត​។ ទន្ទឹម​នឹង​នោះ អ្នក​គួរ​បន្ថែម​នូវ​ផលិតផល​អាហារ​បំប៉ន ជំនួយការ​សម្រក​ទម្ងន់​ផង​ដែរ​។

Green Coffee Bean ស្រង់​ចេញពី​ឱសថ​ធម្មជាតិ 100% ដូច​ជា ៖   កាហ្វេ​បៃតង cellulose capsules, rice shell, silica… ផលិតផល​មាន​ប្រយោជន៍​រំលាយ​ជាតិ​ខ្លាញ់ កំចាត់​ជាតិពុល ការពារ​ការ​ស្រូប​យកជាតិ​ខ្លាញ់ យ៉ាង​មាន​ប្រសិទ្ធភាព កាត់​បន្ថយ​ចំណង់​ឃ្លាន​បង្អែម គ្រប់គ្រង​ចំនួន​កាឡូរី ជំនួយការ​សម្រក​ទម្ងន់​ល្អ​បំផុត ។ ជា​ពិសេស​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។ Green Coffee Bean ជួយ​អ្នក​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​ជាមួយនឹង​ស្បែក​ស​ម៉ដ្ឋ​រលោង​ទៀត​ផង​។

ផលិតផល​នេះ​ជំនួយការ​សម្រក​ទម្ងន់​តាម​យន្តការ​ធម្មជាតិ មិន​ធ្វើ​ឲ្យ​វិលមុខ​ឬ​ហត់នឿយ​ឡើយ​។ ជា​ពិសេស​មិន​ឡើង​ទម្ងន់​ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើប្រាស់​។