ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ក្លែង​ឯកសារ​សាធារណៈ​មួយ​តុលាការ​មិន​ឃុំខ្លួន​ជនល្មើស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ យោង​តាម​ដីកា​និង​សាលដីកា​សម្រេច​មិន​ឃុំខ្លួន​របស់​តុលារ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​លើ​បទល្មើស​ព្រហ្មទណ្ឌ​រឿង​ក្លែង​ឯកសារ​សា​ធារ​ណះ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​ដីកា​និង​សាលដីកា​សម្រេច​មិន​ឃុំខ្លួន​របស់​តុលារ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​លើ​បទល្មើស​ព្រហ្មទណ្ឌ​រឿង​ក្លែង​ឯកសារ​សា​ធារ​ណះ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ង៉ែត សំណាង ហៅ​សី សុ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៣ ផ្លូវ​៤៨២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ជា​ហេតុ​ធ្វើ​ឲ្យ​ជនល្មើស​និង​បក្ខពួក​ដែល​បាន​រួមគំនិត​គ្នា​ក្លែង​ឯកសារ​មិន​រាងចាល ហើយ​ព្យាយាម​មើលងាយ​លើ​ភាគី​ម្ខាង​ទៀត​ដែល​ជាដើម​បណ្តឹង​ដូច​សត្វ​ធាតុ ដោយសារ​តុលាការ​សម្រេចសេចក្តី​មិន​យុត្តិធម៌​តាម​ច្បាប់​និង​ឯកសារ​បញ្ជាក់​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ ។

ទាក់ទិន​នឹង​ការ​សម្រេចសេចក្តី​ខាងលើ​នេះ​ស្ត្រី​ឈ្មោះ​អ៊ី​វ ស្រឺុ អតីត​ភរិយា​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​ឈ្មោះ ង៉ែត សំណាង ប៉ុន្តែ​មាន​លិខិតបញ្ជាក់​ទទួល​ដឹង​ឮ​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​និង​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​គ្រប់គ្រង​ដី​ឡូត៍​លេខ​៤៨​និង​លេខ​៩៣ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ពី​សំណាក់​លោក​មេ​ភូមិ​៣ លោក​ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ​និង​លោក​អភិបាល​ខណ្ឌចំការមន​ជា​ភស្តុ​តាង​ច្បាស់លាស់ បាន​ដាក់​ពាក្យសុំ​លែងលះ​និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​ជាមួយ​អតីត​ប្តី​ឈ្មោះ​ង៉ែត សំណាង ហៅ​សី សុ​ន រហូត​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលក្រម​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើការ​បែងចែក​ទ្រព្យ​រួម​ជាមួយ​គ្នា​ជា​ពីរ​ចំណែក​ស្មើរ​ៗ​គ្នា ។ ប៉ុន្តែ​ការ​សម្រេច​របស់​សាលាដំបូង ឈ្មោះ​ង៉ែត សំណាង បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ហើយ​បាន​ក្លែង​ឯកសារ​សៀ​ភៅ​ស្នាក់​នៅ​បន្លំ​ថា​ខ្លួន​មិនមែន​ជា​ប្តី​ប្រពន្ធ​ជាមួយ​ឈ្មោះ​អ៊ី​វ ស្រឺុ ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​សាលាឧទ្ធរណ៍​កាត់ក្តី​មានការ​ភាន់ច្រឡំ ដោយ​សម្រេច​លុប​ចោល​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ការ​បែងចែក​ទ្រព្យសម្បត្តិ​ជូន​ឈ្មោះ​អ៊ីវ ស្រឺុ និង​ឈ្មោះ​ង៉ែត សំណាង​។ ករណី​នេះ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​ឈ្មោះ​អ៊ី​វ ស្រឺុ ទើប​រូប​គាត់​បាន​ពឹងពាក់​មេធាវី​រៀបចំ​ឯកសារ​ដាក់​ប្តឹង​ឈ្មោះ សី សុ​ន រឿង​ក្លែង​ឯកសារ​សាធារណៈ តែ​ត្រូវ​បាន​ចៅក្រម​និង​តំណាង​អយ្យការ​សម្រេច​មិន​ឃុំខ្លួន​ជនល្មើស​ឡើយ​។ បញ្ហា​នេះ​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា តុលាការ​អនុវត្តន៍​នីតិវិធី​មិន​យុត្តិធម៌​ជូន​គូភាគី​ទេ ដើម្បី​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​គូភាគី​និង​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ បក្ខពួក​និយម​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្រប​តាម​យុទ្ធសាស្ត្រ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ ក្រុម​អ្នក​ច្បាប់​ប្រចាំ​ឲ្យ​អង្គការ​ក្នុងស្រុក​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ស្នើ​សុំ​ទៅ​ក្រសួងយុត្តិធម៌​និង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​កំពុង​បង្កើត​ភាព​ស្និ​ទ្ធិ​ស្នាល​ជាមួយ​ពលរដ្ឋ​សាមញ្ញ សូម​មេត្តា​ជួយ​អន្តរាគមន៍​លើ​រឿង​ដ៍​អយុត្តិធម៌​ខាងលើ​នេះ ជូន​កូនចៅ​របស់​សម្តេច​ផង ដើម្បី​បាន​ស្មើ​ភាព​គ្នា​តាម​រយៈ​បណ្តាញសារព័ត៌មានដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​។

គួរ​បញ្ជាក់​បន្ថែម​ថា​ឈ្មោះ​អ៊ី​វ ស្រឺុ បាន​ប្តឹង​ឈ្មោះ​ង៉ែត សំណាង ហៅ​សី សុ​ន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ក្លែង​ឯកសារ​សារ​ធារ​ណៈ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំ​បូ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សា​រណៈ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តែ​ទាំង​តំណាង​អយ្យការ​គឺ​លោក កុ​ល បុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ លោក​ថា​ន់ ឡេ​ង បាន​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ក្នុង​បទល្មើស​ក្លែង​នេះ​ឡើយ​។​ដោយសារ​តែ​បញ្ហា​នេះ​ហើយ ទើប​ស្ត្រី​ឈ្មោះ​អ៊ី​វ ស្រឺុ បាន​ប្តឹង​ជំទាស់​ចំពោះ​ការ​សម្រេច​មិន​ឃុំខ្លួន​ឈ្មោះ​សី សុ​ន ដែល​តុលាការ​រក​ឃើញ​ថា​មាន​បទល្មើស​រួច​ហើយ​ទៅ​សាលាឧទ្ធរណ៍​។

តែ​ជា​លទ្ធផល​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​សីហា ២០១៦​នេះ ចៅក្រម​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ដីកា​សម្រេច​មិន​ឃុំខ្លួន​តាម​តុលាការ​ថ្នាក់​ក្រោម​ដដែល ហើយ​ថែម​ទាំង​ប្រើ​ពាក្យ​សំដី​ការពារ​តុលាកា​ដូច​គ្នា​នោះ​ថែម​ទៀត​។ សង្ឃឹមថា​ក្រសួងយុត្តិធម៌​និង​សម្តេច​ហ៊ុន សែន ប្រាកដជា​ជួយ​ដល់​ស្ត្រី​ឈ្មោះ​អ៊ី​វ ស្រឺុ ដែល​មានកូន​ប្រុស​ស្រី​៤​នាក់​សុទ្ធ​សឹង​ជា​យុវជន​គាំទ្រ​សម្តេច​ហ៊ុន សែន ទាំងអស់​គ្នា​ជាក់​ជា​ពុំខាន​ឡើយ ព្រោះ​ក្រុម​អ្នក​ច្បាប់​សង្កេត​ឃើញ​ថា នៅ​មាន​នីតិវិធី​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​ជនល្មើស​បាន​៕