ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនការជំនុំជម្រះទោសទណ្ឌិត ពេជ្រ ព្រហ្មមុនី និងកែវ សារី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ បាន​លើកយក​សំណុំ​រឿងជំនួញ​ឥទ្ធិពល​​សកម្ម និង​ជំនួញ​ឥទ្ធិពល​អកម្ម មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់ ។

រាជធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ បាន​លើកយក​សំណុំ​រឿងជំនួញ​ឥទ្ធិពល​​សកម្ម និង​ជំនួញ​ឥទ្ធិពល​អកម្ម មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់ ។

ជន​ដែល​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​នេះ​ ​​ម្នាក់​ឈ្មោះពេជ្រ ព្រហ្ម​មុនី អតីត​ឧត្តមសេនីយ៍​យោធា ដែល​ជា​គ្រូមន្តអាគម​អូ​ម​​អាម និង​ជា​មនុស្ស​ជំនិ​ត​បំផុត​របស់​លោក​អាំង មាលតី អតីតប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះកែវ សារី (​ម្តាយ​ឧកញ៉ា ថោ​ង សា​រ៉ាត់​) ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោកយិ​ន សា​រឿន, លោក​ប៊ុ​ន ធី និង​លោកសាន សុ​ផាត ចៅក្រម​អម​ក្រុម​បឹ​ក្សា តំណាង​អយ្យការ​ គឺ​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សវនាការបាន និង​កំពុង​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​២​នាក់ ពេជ្រ ព្រហ្ម​មុនី និង​កែវ សារី អម​ដោយ​មេធាវី​ការពារ​ក្តី ។ បទល្មើស​ជំនួញ​ឥទ្ធិពល​សកម្ម និងអកម្មផ្តើម​ចេញពី​ជនជាប់ចោទ​២​នាក់ ​មានការ​ទំនាក់ទំនង​គ្នា​ផ្តល់​លុយកាក់​តាម​​រូបភាព ។

ដំបូង​ឡើយ​ ជនជាប់ចោទ​ឈ្មោះកែវ សារី ២​នាក់​ប្តី​ប្រពន្ធ​ឈ្មោះ​ថោ​ង ចំរើន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ដាក់​ពន្ធនាគារ​ពាក​ព័ន្ធ​កាន់​កាប់ និង​រក្សា​ទុក​អាវុធ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ។ បន្ទាប់​មក ​សាលាដំបូង​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តែ​ដាក់​ឲ្យ​ស្ថិត​​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ចន្លោះ​ពេល​​បាន​រស់នៅ​ក្រៅ​ឃុំ ជនជាប់ចោទ​២​នាក​ប្តី​ប្រពន្ធ​បាន​ពិភាក្សា​គ្នា រក​គ្រូអូមអាម​ឱ្យមើល​ (​ហុងស៊ុយ​) ​ក្នុងផ្ទះ ដើម្បី​រៀបចំ​​លើករាសី​ឡើង​វិញ ។ ពេល​នោះ ​ជន​ជប់​ចោទ​ឈ្មោះ​កែវ សារី បាន​និយាយ​ពឹងពាក់​លោក​មេធាវី រស់ ផល្លា​ ឲ្យ​ជួយ​រក​គ្រូ បាន​ជា​លោករស់ ផល្លា នាំ​គ្រូអូមអាម ពេជ្រ កែវ មុនី ទៅ​ផ្ទះ​អ្នកស្រីកែវ សារី តាម​ការ​គ្រោងទុក ។

ក្នុង​សវនាការ​ជនជាប់ចោទ​បាន​​ឆ្លើយ​ថា ពេល​ទៅ​ដល់​ផ្ទះ​អ្នកស្រីកែវ សារី គ្រូអូមអាម​បាន​ធ្វើ​កិច្ចការ​ដូច​អ្វី​ដែល​ក្រុម​គ្រួសារ​អ្នកស្រី កែវ សារី បាន​រៀបចំ ។ លុះ​ពេល​ចប់​ការងារ​ហើយ អ្នកស្រីកែវ សារី មាន​ជា​កាដូ​សម្រាប់​ជូន​ស​គុណ​ទៅ​គ្រូអូមអាម ដែល​ក្នុង​កាដូ​នោះ​ មាន​ស្រោមសំបុត្រ​៣ ស្រោមសំបុត្រ​១​ សម្រាប់​គ្រូមន្តអាគម​ន៍ ​(​ពេជ្រ ព្រហ្ម​មុនី​) ​មាន​ទឹកប្រាក់​ចំនួន​១.០០០​ដុល្លារ​អា​មេ​រិ​ក និង​ស្រោ​មសំបុត្រ​ទី​២ ​ជួន​ស​គុណ​ទៅ​មេធាវី រស់ ផល្លា ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក និង​ស្រោមសំបុត្រ​ទី​៣ ចម្លើយ​បាន​ត្រឹម​ថា​មិនដឹង ។

អង្គហេតុ​បានឱ្យ​ដឹង​ទៀត​ថា រឿងស្រោមសំបុត្រ​៣​នោះ ​អ្នកស្រី​កែវ សារី ​២នាក់​ប្តី​ប្រពន្ធ​ពេល​បាន​ចេញពី​ពន្ធនាគារ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នកស្រី​កែវ សារី បាន​ចូល​គ្រូអូមអាម និង​លោក​មេធាវី ជា​កាដូ​សម្រាប់​ចូល​ឆ្នាំ​ចិន-វៀតណាម ។

ទោះជា​យ៉ាងណា ​ការ​ចាប់ខ្លួន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ចោទប្រកាន់​ថា ​ពាក់​ព័ន្ធ​បទ​ជំនួញ​ឥទ្ធិពល​សកម្ម​​ ​និង​អកម្ម បានជា​សំណុំរឿង​នេះ ​ត្រូវ​លើកយក​មក​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​សម្រេច​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ ។ ក្រោយ​ពី​សាក​សួរ​ដេញដោល​ពេញ​មួយ​ព្រឹក​ចប់​សព្វគ្រប់ ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី៥ កញ្ញា ២០១៦ ខាង
​មុខ​នេះ ។