ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ​ញួ​យ​ដី​យ៉ាង​ខ្លាំង​នៅ​ភូមា​កម្លាំង​ដល់​6,8​រី​ស្ទ័​រ ស្លា.ប់​ច្រើន​នាក់ បាក់​វត្ត​បុរាណ​ច្រើន​រយ

7 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​ដល់​ទៅ​៦,៨​រី​ស្ទ័​រ កើត​កាលពី​ថ្ងៃ​ទី​២៤ សីហា វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​នៅ​ភាគ​ខាងកើត​ភូមា បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៦០​នាក់ ។

ការ​រញ្ជួយ​ដី​នេះ​ធ្វើ​ឱ្យ​កក្រើក​ដល់​ប្រទេស​ចិន វៀតណាម ឥណ្ឌា

ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​ដល់​ទៅ​៦,៨​រី​ស្ទ័​រ កើត​កាលពី​ថ្ងៃ​ទី​២៤ សីហា វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​នៅ​ភាគ​ខាងកើត​ភូមា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦០​នាក់ ។

ការ​រញ្ជួយ​ដី​នេះ​ធ្វើ​ឱ្យ​កក្រើក​ដល់​ប្រទេស​ចិន វៀតណាម ឥណ្ឌា និង​បង់​ក្លា​ដែ​ស និង​រហូត​ដល់​ក្រុង​បាងកក ស្ថិត​នៅ​ចម្ងាយ​ដល់​ទៅ​ជាង​៨០០​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​របស់​វា ។   អគារ​ជា​ច្រើន​ត្រូវរ​លំបាក់​ជិត​ចំណុចកណ្តាល ហើយ​អាជ្ញាធរ​ភូមា​គិត​ថា តុល្យការ​ជន​រង​គ្រោះ​ពិតជា​មានការ​កើនឡើង​ខ្ពស់ ។ វត្ត​បុរាណ​យ៉ាងតិច​១៩០​រង​ការ​ខូចខាត ។

ការ​រញ្ជួយ​ដី​នេះ កើត​មាន​ជិត​ព្រំដែន​ថៃ និង​ក្នុង​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ ហើយ​ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ជិត​ព្រំដែន​ថៃ និង​ឡាវ ចម្ងាយ​៩០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឈៀង​រ៉ៃ និង​២៣៥​គីឡូម៉ែត្រ​ពី​ឈៀង​ម៉ៃ ។ មន្ត្រី​ភូមា​ម្នាក់​និយាយ​ថា តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​៦០​នាក់ ក្នុង​តំបន់​ស្ថិត​នៅ​ក្បែរ​ចំណុចកណ្តាល ក្នុង​នោះ​មាន​ទីក្រុង TARLAY MINE LIN និង TACHILEK និង​ថា​អគារ​ដល់​២៤០​ត្រូវរ​លំបាក់ ។ ព្រះ​វិហារ​បុរាណ​ដល់​ទៅ​៥ និង​អគារ​៣៥​ត្រូវ​បាក់​នៅ​ទីក្រុង TARLAY តែ​មួយ​គត់ ហើយ​មនុស្ស​យ៉ាងតិច​៩០​នាក់ របួស​ក្នុង​ទីក្រុង​នេះ ។ អាជ្ញាធរ​សាកល្បង​ចូល​ឱ្យទៅ​ដល់​បណ្តា​តំបន់​ដាច់​ស្រយាល ហើយ​អះអាង​ថា ផ្លូវថ្នល់​សំខាន់​ៗ​ត្រូវ​បិទ​ក្រោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដោយសារ​ការ​រញ្ជួយ​ដី​នេះ ។ មជ្ឈមណ្ឌល​ឧតុនិយម​ថៃ​រាយការណ៍​នា​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ពី​ការ​ញ័រ​រញ្ជួយ​ខ្លាំង​៦​លើក​ទៀត ។ អាជ្ញាធរ​មូលដ្ឋាន​តាម​រយៈ​ប្រដាប់​បំពង​សំឡេង​ណែនាំ​ដល់​ប្រជាជន​កុំ​នៅ​ក្នុងផ្ទះ គឺ​នៅ​ខាងក្រៅ​សិន ព្រោះតែ​មានការ​ញ័រ​រញ្ជួយ​បន្តបន្ទាប់ ។

នៅ​ខាង​ផ្នែក​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ទល់មុខ​ក្រុង TACHILEK នារី​ម្នាក់​អាយុ​៥២​ឆ្នាំ ត្រូវ​ស្លាប់ ដោយសារ​ការ​បាក់​ជញ្ជាំង​ផ្ទះ​សង្កាត់​នៅ​ស្រុក MAE SAI ។ អភិបាលខេត្ត​ឈៀង​រ៉ៃ លោក SOMCHAI HATAYATANTI ថ្លែង​ថា ការ​ញ័រ​រញ្ជួយ​ខ្លាំង​បន្ត​កម្លាំង​៥,៤​រី​ស្ទ័​រ​ពិតជា​ខ្លាំង និង​ថា​លោក​បានឱ្យ​ជម្លៀស​មនុស្ស​ម្នា​ចេញពី​បណ្តា​អគារ​ខ្ពស់​ៗ ហើយ​បញ្ជា​ឱ្យ​បញ្ជូន​បណ្តា​អ្នកជំងឺ​នៃ​មន្ទីរពេទ្យ MAE SAI ទៅ​កាន់​ឈៀង​រ៉ៃ ។

នៅ​ចិន​ពិសេស​នៅ​ខេត្ត​យុន​ណា​ន់ ពួក​អ្នក​ភូមិ​រស់នៅ​ក្នុង​រង្វង់​៤០​គីឡូម៉ែត្រ ពី​ព្រំដែន​ភូមា​រាយការណ៍​ថា បណ្តា​អគារ​ញ័រ​រង្គើ​រយៈពេល​១​នាទី ។ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​រាយការណ៍​ថា និស្សិត និង​គ្រូបង្រៀន​ជាង​៣៥០​នាក់​ត្រូវ​ជម្លៀស​ចេញពី​សាលា​មួយ​នៃ​ក្រុង MENGHAI ខេត្ត​យុន​ណា​ន់ ក្រោយ​អគារ​សាលា​មានការ​ប្រេះ ។

នៅ​វៀតណាម អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​រញ្ជួយ​ដី លោក DINH QUOC VAN គូសបញ្ជាក់​ថា ការ​រញ្ជួយ​មាន​កម្លាំង​៥​រី​ស្ទ័​រ កើត​មាននៅ​ក្រុង​ហាណូយ និង​៦​រី​ស្ទ័​រ​ក្នុង​ទីក្រុង​ឌៀ​ន​បៀ​ន​ភូ ភាគ​ពាយ័ព្យ​ប្រទេស ។ ប្រជាជន​មួយ​ចំនួន​ហាក់ដូចជា​ជ្រួលច្របល់​នៅ​សង្កាត់​មួយ​នៃ​ក្រុង​ហាណូយ ដោយ​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចុះ​ពី​អគារ ។

នៅ​តំបន់ឧស្សាហកម្ម​មួយ​នា​ជាយក្រុង​ដាក់​កា រដ្ឋធានី​បង់​ក្លា​ដែ​ស កម្មករ​ប្រមាណ​២០​នាក់ រង​របួស​ពេល​ពួក​គេ​ភ័យ​ផ្អើល​រត់​ចេញពី​អគារ​កំពុង​សាងសង់ ។

ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ឡើយ ព្រោះ ការ​រញ្ជួយ​ដី​នេះ​ស្ថិត​នៅ​ដែនដី​ឆ្ងាយ​ពី​សមុទ្រ ៕