ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកស្រីអម្ពរ ទេវី ​លាឈប់​ពី​សិល្បៈ​តទៅ​​…

7 ឆ្នាំ មុន

អាច​ជា​ការ​សោក​ស្តាយ ក្រោយ​ទទួលដំណឹង​ថា​ អ្នកស្រី​អម្ពរ​ ទេវី​ ​នឹង​បញ្ចប់​អាជីព​សម្តែង​ជា​រៀង​រហូត ​ក្រោយ​ពេល​​មក​សម្តែង​រឿង​ឱ្យ​អ្នកស្រី​ពាន់ ​ភួង​បុ​ប្ជា ​នោះ​ ។​ នេះ​ជា​ដំណឹង​មួយ​ ដែល​ធ្វើឱ្យ​​​អ្នក​ស្រឡាញ់​ការ​សម្តែង​របស់​គាត់ ​ស្តាយ​ស្នាដៃ​​​តារា​មាន​ទេព​កោសល្យ​នេះ​ ហើយ​ហេតុផល​លាឈប់ ​គឺ​ដើម្បី​ទុក​ពេល​សាង​ទ្រនំ​គ្រួសារ​ឱ្យកាន់តែ​កក់ក្តៅ​ ។

តារាភាពយន្ត​ ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​មិន​ចេះ​ជិនណាយ​ អ្នកស្រី​អម្ពរ ​ទេវី​ បាន​មក​ដល់​កម្ពុជា ​ដូច​ការ​គ្រោងទុក​ ដើម្បី​ថត​ភាពយន្ត​ឱ្យ​ផលិតកម្ម​ថោ​ន​ ដែល​អ្នកស្រី​បាន​ជាប់​ពាក្យ​សម្តី​​ជាមួយ​អ្នកស្រី​ពាន់​ភួង​បុ​ប្ជា​ថា​ នឹង​ជួយ​ថត​សម្តែង ​ប្រសិនបើ​ត្រូវការ​។

យ៉ាងណា​ មហាជន​បាន​សា​​ទរ​​រីករាយ​ចំពោះ​ការ​វិល​មក​វិញ​ និង​រង់ចាំ​ទស្សនាការ​សម្តែង​របស់​អម្ពរ​ទេវី​សារ​ជា​ថ្មី ​ដែល​ប៉ះ​គ្នា​ជាមួយ​លោក​ទេព ​រិ​ន​ដា​រ៉ូ​ទៀត ​ពិតជា​ពិសេស ​។

តារា​សម្តែង​ស្រី​ល្បីឈ្មោះ​អ្នកស្រី​អម្ពរ ​ទេវី បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ សីហា​ មកម្ល៉េះ ។  អ្នកស្រី​​នឹង​បង្ហាញ​វត្តមាន​ជា​ថ្មី​ ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ ដែល​ដឹកនាំ​ការ​ផលិត​ដោយ​អ្នកស្រី​ពាន់​ភួង​បុប្ផា​គឺ​រឿង​ «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​​»​ដែល​ប្លង់​សំខាន់​របស់​អ្នកនាង​ នឹង​ត្រូវ​ចាប់ផ្តើម​ថត​ចាប់ពី​ថ្ងៃ​ទី​១៨ សីហា​ ​មក ​។

អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​អ្នក​នាង​អម្ពរ ទេវី បាន​បាត់​មុខ​ពី​ការ​សម្តែង​អស់​រយៈពេល​ជាង​១​ទសវត្ស​មក​​ហើយ​ ។  គេ​នៅ​ចាំ​បាន​​ថា វត្តមាន​តារា​សម្តែង​អម្ពរ ​ទេវី បាន​ធ្វើ​ឱ្យ​​អ្នក​ទស្សនា​ចាំ​មិន​ភ្លេច​ ព្រោះតែ​នាង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​សម្តែង​ភាពយន្ត​ ។ ទោះបីជា​ប្រឡូក​យ៉ាង​ជោគ​ជាំ​ នាង​បាន​បន្សាត់​ខ្លួន​ពី​ការ​សម្តែង​ដោយ​ស្ងប់ស្ងាត់​ ។ ជាង​១០​ឆ្នាំ​ហើយ ​ដែល​អតីត​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ក្នុង​អំឡុង​ទស​វត្ស​រិ៍​ទី​៩០​រូប​នេះ បាន​​ចាកចេញ​ពី​កម្ពុជា ​ទៅ​រស់នៅ​សហរដ្ឋ​អាម​រិ​ក ដែល​​ក្រោយមក​នាង​បាន​រៀប​ការ​ប្តី​ថ្មី​ ។​ ​