ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកស្រីម្នាក់ ធ្វើឱ្យកម្មករ​ជាង១ពាន់នាក់ ផ្ទុះកំហឹងបិទផ្លូវ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់​សម្លៀក​បំពាក់​យីហោ «​បបូ​ថេ​ក​ត្រេ​ឌី​ង ខ​ប​ភី​នី​លី​មី​ធី​ត​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​វេលា​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ បាន​លើកគ្នា​

ខេត្តតាកែវ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់​សម្លៀក​បំពាក់​យីហោ «​បបូ​ថេ​ក​ត្រេ​ឌី​ង ខ​ប​ភី​នី​លី​មី​ធី​ត​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​វេលា​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៦ បាន​លើកគ្នា​ធ្វើ​កូដកម្ម ដោយ​បិទផ្លូវ​វាង​ខេត្ត​លេខ​២១ ដែល​ជា​ផ្លូវ​ឯកជន​ដាក់​បា​រ៉ា​ស់​យក​លុយរាប់​សិប​ឆ្នាំ​មក​ហើយ​នោះ មិន​ព្រម​ចូល​ធ្វើការ​ទេ​ដោយ​ពួក​គេ​ទាមទារ សុំ​ឱ្យ​លោក​ឡាយ វណ្ណៈ​អភិបាល​ខេត្តតាកែវ ជួយ​អន្តរាគមន៍​សុំ​ដក​បុគ្គលិក​ស្រី​ម្នាក់ មាន​តួនាទី «Super-visor» ចេញពី​រោងចក្រ ព្រោះ​បុគ្គល​នេះ កំពុង​តែ​គាបសង្កត់​លើ​កម្មករ​យ៉ាង​ខ្លាំង ។

តំណាង​កម្មករ​ខាងលើ​ឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​នៅ​ក្នុង​រោងចក្រ​មាន​សរុប​ជាង​១២០០​នាក់ ដោយ​ថៅកែ​ចិន​បាន​ប្រគល់​ភារកិច្ច​ទៅ​ឱ្យ​នាង​ឈ្មោះ​ផា​ន សុ​ភ័ក្ត្រ តួនាទី​ជា «Supervisor» គ្រប់គ្រង​កម្មករ​ទាំងអស់ ។ ដោយ​បុគ្គល​នោះ មាន​ជំនាញ​ខាង​រចនា​ម៉ូត​សម្លៀក​បំពាក់ តែ​បន្ទាប់​ពី​មាន​សិទ្ធិ​ពេញលេញ ក៏​មក​គ្រប់គ្រង​លើ​កម្មករ​នៅ​ក្នុង​រោងចក្រ រួច​បុគ្គល​រូប​នេះ ចាប់ផ្ដើម​គាបសង្កត់ និង​រំលោភច្បាប់​ការងារ​ពួក​គាត់ ។ រាល់​ថ្ងៃនេះ គេ​ចង់​ដក​អ្នក​ណា​ចេញពី​ការងារ​ក៏​បាន​ដែរ ព្រោះ​ថៅកែ​រោងចក្រ​នេះ ប្រគល់​សិទ្ធិ​ដ៏​ធំ​ឱ្យ​នាង ។

តំណាង​កម្មករ​បាន​បន្ត​ទៀត​ថា ព្រោះតែ​ទ​ង្វើ​មិន​អាច​ទទួលយក​បាន​នេះ ទើប​ធ្វើ​ឱ្យ​កម្មករ​ទាំងអស់​នាំ​គ្នា​ធ្វើ​កូដកម្ម​រយៈពេល​ជាង​១​អាទិត្យ​ទៅ​ហើយ សុំ​ដក​បុគ្គល​នាង​នោះ​ចេញពី​រោងចក្រ ។ បន្ទាប់​ពី​គ្មាន​ស្ថាប័ន​ណា​ជួយ​ដោះស្រាយ​អោយ​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា កម្មករ​-​កម្មការិនី បាន​លើកគ្នា​មក​សុំ​ឱ្យ​អភិបាលខេត្ត ជួយ​អន្តរាគមន៍ តែ​ត្រូវ​សមត្ថកិច្ច​ប្រាប់​ថា លោក​អភិបាល​មិន​នៅទេ ចេញ​ទៅ​ក្រៅប្រទេស​បាត់​ទៅ​ហើយ រួច​ក៏​នាំ​គ្នា​បំបែកជួរ​អស់ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា  បាន​លើកគ្នា​តវ៉ា​ដោយ​បិទផ្លូវ​វាង​ខេត្ត​រយៈពេល​ជាង​២​ម៉ោង ដែល​មាន​រថយន្ត​តូច​-​ធំ បាន​កកស្ទះ ។