ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​ចាំ​១៥​នាទី​ហើយ​នៅ​តែ​មិនឃើញ​ងើបឡើង​វិញទៀត

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្មេង​ប្រុស​អាយុ​១០​ម្នាក់​ឈរ​ចាំ​រហូត​១៥​នាទី​ហើយ​នៅ​តែ​មិនឃើញ​ងើបឡើង​មក​វិញទៀត​ក៏​រត់​ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​ជួយ តែ​ជា​អកុសល​ឪពុក​របស់​ខ្លួន​បាន​លង់ទឹក…

ខេត្តកំពត ៖ ក្មេង​ប្រុស​អាយុ​១០​ម្នាក់​ឈរ​ចាំ​រហូត​១៥​នាទី​ហើយ​នៅ​តែ​មិនឃើញ​ងើបឡើង​មក​វិញទៀត​ក៏​រត់​ទៅ​ហៅ​អ្នក​ភូមិ​ឲ្យ​ជួយ តែ​ជា​អកុសល​ឪពុក​របស់​ខ្លួន​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​រណ្ដៅ​ដី​មានទឹក​ជម្រៅ​ប្រហែល​៣​ម៉ែត្រ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខែ​ម ឈុំ អាយុ​៣៨​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៣​នាក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​កូនប្រុស​ជន​រង​គ្រោះ​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ភ្ជួរស្រែ​រួច ឪពុក​របស់​ខ្លួន​និង​អ្នក​ភូមិ​ជាមួយ​គ្នា​២​នាក់​ទៀត​បាន​នាំ​គ្នា​ផឹកស្រា​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ពេល​នេះ​មាន​អ្នក​ភូមិ​ម្នាក់​ស្រវឹង​ខ្លាំង​ដល់​ថ្នាក់​ដើរ​ដួល​ៗ​ក៏​ត្រូវ​ឪពុក​របស់​ខ្លួន​លើក​ទៅ​ដាក់​នៅ​ទីទួល​មួយ​កន្លែង បន្ទាប់​មក​ស្រាប់តែ​ឪពុក​របស់​ខ្លួន​ដើរ​សំដៅ​ទៅ​រណ្ដៅ​ដី​ហើយ​លោត​ចូល​ទៅ​ក្នុង​ទឹក​នោះ​លិច​បាត់​តែ​ម្តង ពេល​នោះ​ខ្លួន​ឈរ​ចាំ​មើល​១៥​នាទី​ហើយ​មិនឃើញ​ងើប​វិញ​សោះ តែ​ក៏​មិន​អាច​ជួយ​អ្វី​បាន មាន​តែរ​ត់ទៅ​ហៅ​អ្នក​ភូមិ​មក​ជួយ​ចុះ​រាវរក​អស់​រយៈពេល​ប្រហែល​១​ម៉ោង​ទម្រាំ​រាវរក​ឃើញ ជា​អកុសល​ឪពុក​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ៕