ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​អីុ​តា​លី​អ្នក​ស្លា.ប់​ឡើង​ដល់​យ៉ាងតិច​159​នាក់​ការ​រុករក​នៅ​បន្ត

7 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​កម្លាំង​៦,២​រី​ស្ទ័​រ ដែល​កើត​មាន​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ សីហា នៅ​តំបន់​ភ្នំ​នា​ភាគ​កណ្តាល​អីុ​តា​លី បើ​តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ សីហា នោះ របស់​ផ្នែក​ការពារ​ស៊ី​វិល​ថា

ការ​រញ្ជួយ​ដី​កម្លាំង​៦,២​រី​ស្ទ័​រ ដែល​កើត​មាន​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ សីហា នៅ​តំបន់​ភ្នំ​នា​ភាគ​កណ្តាល​អីុ​តា​លី បើ​តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ សីហា នោះ របស់​ផ្នែក​ការពារ​ស៊ី​វិល​ថា ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​១៥៩​នាក់​ហើយ ។

ការ​រញ្ជួយ​ដី​នេះ​ក៏​ញ៉ាំង​ឱ្យ​ប្រជាជន​ច្រើន​ពាន់​នាក់​បាត់បង់​ទីជម្រក​ផង​ដែរ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​បន្ត​តាម​រុករក​បណ្តា​សាកសព​អ្នក​ស្លាប់ ឬ​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្នុង​បណ្តា​ភូមិ​រង​ការ​បំផ្លាញ ។ អាជ្ញាធរ​អុ​ី​តា​លី​បាន​កេណ្ឌ​កងទ័ព​មក​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ហើយ​ទឹកប្រាក់​ប្រមាណ​២៣៥​លាន​អឺ​រ៉ូ ត្រូវ​បាន​បញ្ចេញ​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ ។

នាយក​រដ្ឋមន្ត្រី​អីុ​តា​លី លោក MATTEO RENZI ដែល​ទៅ កាន់​តំបន់​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​អះអាង​ថា ការ​រញ្ជួយ​ដី​នោះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​ជា​៣៦៨​នាក់ រង​របួស​ផង​ដែរ ។ បណ្តា​រូបភាព​ថត​នៅ​តំបន់​រង​គ្រោះ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​បង្ហាញ​ពី​ទំហំ​ធំធេង​នៃ​ការ​បំផ្លាញ ។ អគារ​ទាំងឡាយ​ត្រូវរ​លំបាក់​ក្នុង​ទីក្រុង AMATRICE។

ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ ស្ថិត​នៅ​ជិត​ទីក្រុង NORCIA ជាទី​ក្រុង​ទេសចរណ៍​មួយ​នៃ​តំបន់ OMBRIE ហើយ​ស្ថិត​ក្នុង​ជម្រៅ​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ ទើប​នាំ​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​បែប​នេះ ។ នៅ​ក្រុង​រ៉ូ​ម​ចម្ងាយ​១៧០​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដីការ​ញ័រ​រញ្ជួយ​ខ្លាំង​ៗ​នានា​ធ្វើ​ឱ្យ​ប្រជាជន​មានការ​ភ្ញាក់ផ្អើល ។ នៅ​ទីនោះ​អគារ​ទាំងឡាយ​ញ័រ​រង្គើ ។ រយៈពេល​១២​ម៉ោង​ក្រោយ​ការ​រញ្ជួយ​ដី​នេះ​មានការ​ញ័រ​រញ្ជួយ​១៥០​លើក​ទៀត​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ក្នុង​នោះ​មានការ​ញ័រ​រញ្ជួយ​មួយ​មាន​កម្លាំង​ដល់​៥,៥​រី​ស្ទ័​រ ៕