ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅដាស់ឱ្យងើប ​ប៉ះអង្រឹង​រឹងក្រញ៉ង់ទៅហើយ

7 ឆ្នាំ មុន

ក្រុង​តា​ខ្មៅ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាល​វេលា​ម៉ោង​០៦ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​​២៥ សីហា ២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ ក្នុងភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ស្លា.ប់ក្នុងអង្រឹង​ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ក្រុង​តា​ខ្មៅ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាល​វេលា​ម៉ោង​០៦ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​​២៥ សីហា ២០១៦ ស្ថិត​នៅ​ត្រង់​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​ខុន​ដូ ក្នុងភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ស្លាប់ក្នុងអង្រឹង​ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជួប សុ​ផាត អាយុ​៥៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន ស្នាក់​នៅ​ការដ្ឋាន​សំណង់​ក្នុងភូមិ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ចាប សំឡូត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ត្រូវជា​កូនបង្កើត​សព​) បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ល្ងាច មុន​ពេល​ហូប​បាយ ឪពុក (​ជន​រង​គ្រោះ​) តែងតែ​ទិញ​ស្រាថ្នាំ​យក​មក​ហូប​កន្លះ​លី​ត្រ​ជា​ប្រចាំ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ សីហា ជន​រង​គ្រោះ​បាន​ទិញ​ស្រា​ថ្នាំផឹក​ដូច​សព្វដង ដោយ​អង្គុយ​ផឹកស្រា​ជាមួយ​ឈ្មោះ​មីង យ៉ា​ន ធ្វើការ​ជាមួយ​គ្នា ហើយ​និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​គ្នា​ទៀត ។

នៅ​ពេល​ផឹកស្រា​អស់ ជន​រង​គ្រោះ​ក៏​ចូល​ទៅ​ដេក​នៅ​ក្នុង​អង្រឹង​ដូច​សព្វដង ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ សីហា ឈ្មោះ​មីង យ៉ា​ន​ដដែល​បាន​ទៅ​ដាស់​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ក្នុង​អង្រឹង​បាត់​ទៅ​ហើយ ។ បន្ទាប់​មក ក៏​បាន​រាយ
ការណ៍​​ជូន​សមត្ថកិច្ច​ចុះ​​មក​ពិនិត្យ​សាកសព ។ ក្រោយ​ការ​ពិនិត្យ​របស់​ជំនាញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសារ​ជំងឺ​ខ្យល់​.គរ។