ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា វ​ណ្ណា​រិ​ទ្ធ និង​​សារាយ ស​ក្ខ​ណា ៦​ឆ្នាំ​ប៉ះ​គ្នា​ម្តង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ខ្សែភាពយន្ត​ធំ​ទី​៣​របស់​ផលិតកម្ម​ Red Picture រឿង«សង្សារ​ខ្ញុំ​ក្រមុំ​កូន​១» នៅ​រោង​ភាគ​យន្ត​លេ​ជេន សាខា​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​អង្គារ ទី​២៣ ​សីហា​ ២០១៦ នោះ លោកជា វ​ណ្ណា​រិ​ទ្ធ​ បាន​រំលឹក​ថា ​ខ្លួននិងអ្នក​នាង​​សារាយ ស​ក្ខ​ណា ខកខាន​សម្តែង​រួម​គ្នា​ជាង​៦​ឆ្នាំ​មក​ហើយ ​។

រាជធានីភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ខ្សែភាពយន្ត​ធំ​ទី​៣​របស់​ផលិតកម្ម​ Red Picture រឿង«សង្សារ​ខ្ញុំ​ក្រមុំ​កូន​១» នៅ​រោង​ភាគ​យន្ត​លេ​ជេន សាខា​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​អង្គារ ទី​២៣ ​សីហា​ ២០១៦ នោះ លោកជា វ​ណ្ណា​រិ​ទ្ធ​ បាន​រំលឹក​ថា ​ខ្លួននិងអ្នក​នាង​​សារាយ ស​ក្ខ​ណា ខកខាន​សម្តែង​រួម​គ្នា​ជាង​៦​ឆ្នាំ​មក​ហើយ ​។

​ក្នុង​ឱកាស​នោះ ​លោក វ​ណ្ណា​រិ​ទ្ធ បាន​លើក​ឡើង​ថា ​សម្រាប់​ចំណាប់អារម្មណ៍​ខ្ញុំ នៅ​ក្នុង​ខ្សែភាពយន្ត​ថ្មី​មួយ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក ​។ ប្លែក​ទី​១ គឺជា​ការ​សម្តែង​រួម​គ្នា​ជាមួយនឹង​អ្នក​នាង​សារាយ ស​ក្ខ​ណា ដែល​កន្លង​ទៅ ​ខ្ញុំ​ធ្លាប់​សម្តែង​ជាមួយ​គ្នា​មួយ​រឿង កាលពី​ឆ្នាំ​២០០៨ គឺ​រឿង​បាត់​ខ្លួន​ របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​។

រយៈពេល​៦​ឆ្នាំ ទើប​មានឱកាស​បាន​ចាប់ដៃ​គ្នា​សម្តែង​ម្តងទៀត​​ លោក​បន្ត​ថា ​ទី​២​-គឺជា​ចំណាប់អារម្មណ៍​ដែល​ខ្ញុំ​ចូលរួម​សម្តែង​ជាមួយនឹង​តារា​កំប្លែង​ដែល​មាន​ប្រជាប្រិយភាព​ជា​ច្រើន​ដួង ក្នុង​នោះ ​មាន​បង​គ្រឿន ​ដែល​ជា​តួអង្គ​បងប្អូន​ជាមួយនឹង​ខ្ញុំ​។ រយៈ​ពេល​ខ្លី​នៃ​ការ​សម្តែង​រឿង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ភាព​ស្និ​ទ​ស្នាល​ហាក់បីដូចជា​ស្គាល់គ្នា​យូរ​ឆ្នាំ អ៊ីចឹងអារម្មណ៍​ដែល​យើង​លេង​ទៅ ​ហាក់ដូចជា​ស៊ីជម្រៅ​គ្នាមាន​អារម្មណ៍​ថា ​ផលិតករ​គាត់​ឱ្យធ្វើ​អីច្រើន​តែ​លើស ប៉ុន្តែ​ការ​លើស​នឹង​ ក៏​ជា​ការ​បន្ថែមល្បោយ​តិច​តួច​មួយ​ ដើម្បី​ឱ្យ​ទស្សនិកជន គាត់​ទទួល​បាន​អារម្មណ៍​រីករាយ និង​សើច​សប្បាយ​ ។​

ចំណែកឯ អ្នក​នាង សារាយ ស​ក្ខ​ណា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ ចំពោះ​ការ​ចូលរួម​សម្តែង​ក្នុង​រឿង​នេះ ព្រោះ​វា​ជា​រឿង​ទី​មួយ​ដែល​នាង​សម្តែង​ឱ្យ​ផលិតកម្ម​ Red Picture​។ តួអង្គ​ក្រមុំ​កូន​១​រូប​នេះ​បាន​សំ​ណូ​រ​ពរ​ទស្សន​ជន​ឱ្យ​ជួយ​គាំទ្រ​វិស័យ​សិល្បៈ​ខ្មែរ ហើយ​នាង​សង្ឃឹមថា​រឿង​នេះ​នឹង​មានការ​គាំទ្រ​ច្រើន​។

​រីឯ​លោក​ឌៀប សុវណ្ណ​តារា ដែល​ជា​អ្នកនិពន្ធ និង​ដឹកនាំ​ភាពយន្ត​នេះ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​មាន​ក្តី​រំពឹង​ថា​រឿង​នេះ​ខុស​ពី​រឿង​មុន​ៗ ព្រោះ​មាន​អ្នកគាំទ្រ​ដល់​ទៅ​១​លាន​នាក់​ចូល​ទស្សនា​វី​ដេ​អូ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​មួយ​នេះ នៅ​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់​ផលិតកម្ម​Red Picture​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង សង្សារ​ខ្ញុំ​ក្រមុំ​កូន​១ ជា​ខ្សែភាពយន្ត​ទី​៣​របស់​ផលិតកម្ម​Red Picture បន្ទាប់​ពី​រឿង​ទង់ព្រលឹង និង​ភូមិ​អត់​មនុស្ស ដែល​មាន​លក្ខណ​ពិសេស​ប្លែក​ពី​រឿង​មុន​ៗ​ដោយសារ​រឿង​នេះ​មានការ​ចូលរួម​សម្តែង​ពី​កុមា​រា តួ ដែល​ជា​កូនប្រុស​របស់​លោក​ពាក់​មី​។

រឿង​នេះ​មានការ​ចូលរួម​ពី លោក ជា វ​ណ្ណា​រិ​ទ្ធ អ្នក​នាង សារាយ ស​ក្ខ​ណា នាយ​គ្រឿង និង​តារា​កំប្លែង​ជា​ច្រើន​រូប​ទៀត រីក​ឈុត​ឆាក​ក្នុង​រឿង​មានការ​វាយតប់ បាញ់ប្រហារ ស៊ើបអង្កេត កំប្លុកកំប្លែង​ស្នេហា​រវាង​បងប្អូន​២​នាក់​ដែល​លួច​ស្រលាញ់​មេម៉ាយ​ម្នាក់​រួម​គ្នា​។