ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត​​នេះហើយ ដែលបំបែក​​ឯតទគ្គ​កម្ម​ពិភព​លោក

7 ឆ្នាំ មុន

AFP ផ្សាយ​ថា បុរស​អូស្ត្រាលី​ម្នាក់​ជីក​ឃើញ​ផ្សិត «Truffle» ពណ៌​ខ្មៅ ទម្ងន់​១,៥​គីឡូក្រាម និង​អាច​បំបែក​ឯតទគ្គ​កម្ម​នៅ​លើ​ពិភពលោក ។

AFP ផ្សាយ​ថា បុរស​អូស្ត្រាលី​ម្នាក់​ជីក​ឃើញ​ផ្សិត «Truffle» ពណ៌​ខ្មៅ ទម្ងន់​១,៥​គីឡូក្រាម និង​អាច​បំបែក​ឯតទគ្គ​កម្ម​នៅ​លើ​ពិភពលោក ។

បុរស​សំណាងល្អ​ដែល​រក​ឃើញ​ផ្សិត​នោះ គឺ​លោក Stuart Dunbar បាន​បញ្ជាក់​ថា លោក​ដឹង​តាំងពី​ខែកុម្ភៈ​ថា មាន​ផ្សិត «Truffle» នៅ​ក្នុង​ដី​បរិវេណ​នោះ ប៉ុន្តែ​ទើបតែ​ចាប់ផ្តើម​ជីក កាលពី​ថ្ងៃ​ទី​១៨ សីហា ២០១៦ ផ្សិត​នោះ​បាន​រីក​ធំធាត់​យា​៉​ង​ពេញលេញ និង​មាន​ក្លិនក្រអូប ។

លោក Dunbar ឱ្យ​ដឹង​ថា លោក​ធ្លាប់​ជីក​បាន​ផ្សិត Truffle ទម្ងន់ ៧២០​ក្រាម មាន​រូបរាង​ស្អាត និង​ទទួលទាន​បាន ប៉ុន្តែ​មិនដឹង​ថា តើ​មាន​អ្នក​ណា​ផ្សេង​ទៀត​នៅ​អូស្ត្រាលី ឬ​នៅ​កន្លែង​ផ្សេង​ជីក​រក​ឃើញ​ផ្សិត​ប្រភេទ​នេះ​ដែរ ឬ​អត់​ទេ ? ទោះបីជា​មាន​អ្នក​ប្រទះ​ឃើញ​ផ្សិត «Truffle» ពណ៌​ស​ធំ​ជាង​នេះ​ក៏​ដោយ ប៉ុន្តែ «Truffle» ពណ៌​ខ្មៅ​របស់​លោក Dunbar បំបែក​ឯតទគ្គ​កម្ម​ផ្សិត​ប្រភេទ​ដូច​គ្នា ដែល​ជីក​ឃើញ​នៅ​ភូមិភាគ «Perigord» ប្រទេស​បារាំង កាលពី​ឆ្នាំ​២០១២ កន្លង​មក មាន​ទម្ងន់ ១,២៧​គីឡូក្រាម ។

ផ្សិត​របស់​លោក Dunbar អាច​លក់​បាន​ក្នុង​តម្លៃ​៣.០០០​ដុល្លារ​អូស្ត្រាលី ឬ​២.២៨៥​ដុល្លារ​អា​មេ​រិ​ក ។ ចំពោះ​ផ្សិត «Truffle» ពណ៌​ខ្មៅ​នោះ​មានគុណ​ភាពល្អ និង​មាន​ក្លិនក្រអូប បង្កប់​ដោយ​រសជាតិ​របស់​ដី (Earthy Flavor) ស្រ​ដៀង​នឹង​ស្ករ​សូកូឡា ។ លោក Dunbar បាន​សម្រេចចិត្ត​យក​ផ្សិត​នោះ​ទៅ​ត្រាំ​ក្នុង​ស្រា «Vodka» ដើម្បី​ទទួលទាន ៕