ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប៖ សរុបបេ​ក្ខ​ជន​​អវត្ត​មាន, បញ្ហា​សុខ​ភាព និងអ្នកបោះ​បង់​ការ​ប្រ​ឡង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូ​ទាំង​ខេត្តសៀមរាប ឆ្នាំ​២០១៥-២០១៦​នេះ​មាន​៩​មណ្ឌល ដែល​មាន​បន្ទប់​២៧៣​បន្ទប់ បេក្ខជន​ចូល​ប្រឡង​សរុប​៦៥៦២​នាក់ ស្រី​៣៥២៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​កើនឡើង ដែល​មាន​បេក្ខជន​មក​ប្រឡង​ចំនួន​៥៤៩៤​នាក់ ស្រី​២៩០៦​នាក់ ប្រឡង​ជាប់​មាន​ប្រុស​១៨៥ នាក់ ស្មើ​៥៧,៩៧% ស្រី​១៧២២​នាក់

ខេត្តសៀមរាប ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូ​ទាំង​ខេត្តសៀមរាប ឆ្នាំ​២០១៥-២០១៦​នេះ​មាន​៩​មណ្ឌល ដែល​មាន​បន្ទប់​២៧៣​បន្ទប់ បេក្ខជន​ចូល​ប្រឡង​សរុប​៦៥៦២​នាក់ ស្រី​៣៥២៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​កើនឡើង ដែល​មាន​បេក្ខជន​មក​ប្រឡង​ចំនួន​៥៤៩៤​នាក់ ស្រី​២៩០៦​នាក់ ប្រឡង​ជាប់​មាន​ប្រុស​១៨៥ នាក់ ស្មើ​៥៧,៩៧% ស្រី​១៧២២​នាក់ ស្មើ ៥៩,០៩% មាន​៨​មណ្ឌល និង​បន្ទប់​២២៤ ។

ដោយឡែក​ឆ្នាំ​២០១៦ បេក្ខជន​ដែល​បាន​ចូលរួម​មក​ប្រឡង​មាន​បញ្ហា​សុខភាព​ចំនួន​១៥​នាក់ ស្រី​១១​នាក់​(​ធ្ងន់​២​នាក់​) ដោយសារ​មាន​អាការ​ក្អូ​ត​ចង្អោរ ឈឺពោះ និង​វិលមុខ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​នៅ​តាម​មណ្ឌល​វិទ្យាល័យ​នីមួយ​ៗ បាន​ជួយ​សង្គ្រោះ រួច​ឱ្យ​ត្រឡប់​មក​ចូលរួម​ប្រឡង​ដូច​ធម្មតា​វិញ និង​បោះបង់​ការ​ប្រឡង​បាក់​ឌុ​ប​(​យុវជន​ម្នាក់​)​មក​ពី​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន សៀមរាប ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង មិន​អាច​ចូលរួម​ប្រឡង​បាន ក្នុង​នោះ​ក៏​មាន​បេក្ខជន​មិន​បាន​មក​ប្រឡង​ចំនួន​សរុប​៨៧​នាក់ ស្រី​៤៤​នាក់ ដោយសារ​មូលហេតុ​មក​ពី​សិស្ស​ទាំងនោះ​គិត​ថា ឆ្នាំ​នេះ​ត្រូវ​បាន​រឹត​បណ្តឹង​ជាង​ឆ្នាំ​មុន ទើប​ពួក​គេ​គិត​ខ្លី​ដូច្នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ ។

ចំពោះ​ការ​ចូលរួម​ក្នុង​ការ​ប្រឡង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដើម្បី​ប្រឡង​បញ្ចប់​នូវ​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ នា​ព្រឹក​ថ្ងៃ​ទី​២២-២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប ក៏​មានការ​ចុះ​ត្រួតពិនិត្យ​បើក​កេស​ដាក់​វិញ្ញាសា​ប្រឡង នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​៩​ក្នុង​ខេត្តសៀមរាប ក្រោម​វត្តមាន​ចូលរួម​របស់​លោក លី សំរឹទ្ធ អភិបាលខេត្ត​ស្តីទី និង​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​ខេត្តសៀមរាប ចុះ​នៅ​មណ្ឌល​វិទ្យាល័យ​អង្គរ លោក អឹ​ុ​ង ហឿ​ន ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ខេត្ត នៅ​មណ្ឌល​វិទ្យាល័យ​១០​មក​រា ១៩៧៩ និង​វត្តមាន​ថ្ងៃ​នោះ​ដែរ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោក​ជំទាវ ជាស​មា​ជិ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលរង ខេត្តសៀមរាប អស់លោក លោកស្រី​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អ្នក​ស្ម័គ្រចិត្ត​សង្កេតការណ៍ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​៩​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​សិស្ស​ដែល​មាន​បញ្ហា​សុខភាព ដោយសារ​មាន​អាការ​ក្អូ​ត​ចង្អោរ ឈឺពោះ វិលមុខ មាន​ចំនួន​១៥​នាក់ ស្រី​១១​នាក់ ក្នុង​នោះ​ធ្ងន់​២​នាក់​មក​ពី​មណ្ឌល​ទាំង​៩​ទូ​ទាំង​ខេត្តសៀមរាប​រួម​មាន មណ្ឌល​វិទ្យាល័យ​អង្គរ ចំនួន​២​នាក់​(​ស្រី​មាន​អាការ​ស្រាល​), មណ្ឌល​វិទ្យាល័យ​១០​មក​រា​១៩៧៩​ចំនួន​៤​នាក់​(​ស្រី​)​ក្នុង​នោះ​ធ្ងន់​ម្នាក់ ដោយសារ​មាន​អាការ​វិលមុខ​ខ្សោយ​ខ្លាំង ទើប​គ្រូពេទ្យ​ឱ្យ​សម្រាក​ដាក់​ស៊ី​រ៉ូ​ម​ក្នុង​រថយន្ត ប៉ុន្តែ​អាច​ប្រឡង​បាន​) និង​មណ្ឌល​វិទ្យាល័យ​វត្ត​ស្វាយ​ចំនួន​៣​នាក់ ប្រុស​ម្នាក់​(​ស្រាល​) និង​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន​សៀមរាប​៣​នាក់​ក្នុង​នោះ​ប្រុស​ម្នាក់ បោះបង់​ការ​ប្រឡង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​មិន​អាច​ចូលរួម​ប្រឡង​បាន​, មណ្ឌល​គរុកោសល្យ​និង​វិ​ក្រិត​ការ​ខេត្ត​ស្រី​មា្ន​ក់​(​ស្រាល​), មណ្ឌល​អនុ​វិទ្យាល័យ​ក្រួស មាន​រន្ទះបាញ់​បាក់​បង់​អង្គុយ​២ និង​បេក្ខជន​ស្រី​មា្ន​ក់​(​ស្រាល​) មណ្ឌល​បឋម​សិក្សា​មុខ​នាគ ស្រី​ម្នាក់​(​ស្រាល​) និង​មណ្ឌល​បឋម​សិក្សា​វត្ត​បូព៌​មិន​មាន​បញ្ហា ។

សូម​បញ្ជាក់​ថា បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ប្រុស​-​ស្រី​ទាំង​១៥​នាក់​នោះ ១៤​នាក់​អាច​មក​ចូល​ប្រឡង​វិញ​បាន មាន​តែ​ប្រុស​ម្នាក់​ប៉ុណ្ណោះ​មិន​ប្រឡង​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង ក្រៅពី​នោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា គ្រាន់តែ​ឈឺពោះ វិលមុខ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ព្រមទាំង​បានយកចិត្តទុក ដាក់​ខ្ពស់​ដល់​បេ​ក្ខ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រឡង និង​អនុវត្ត​តាម​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ល្អ ទាំង​សណ្តាប់ធ្នាប់ វិន័យ ពេលវេលា ព្រមទាំង​សន្តិសុខ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​ផង ៕