ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយចិញ្ចឹមចៅជាង២០នាក់ ទទួលក្តីអាណិតពី…

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​អំពាវនាវ​រក​អំណោយ​ពី​សប្បុរសជន​របស់​អ្នក​យក​ព័ត៌មាន ដើម្បី​ជួយ​ដល់​គ្រូ​សារ​ក្រីក្រ​ចិញ្ចឹម​ចៅ​ច្រើន​នាក់ រហូត​ជាង​២០​នាក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​មាន​សប្បុរសជន​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ បាន​ជួយ​ជា​គ្រឿង​ឧបភោគបរិភោគ​រួម​ទាំង​ថវិកា​ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន​យក​ទៅ​ចែក​ជូន តែ​លើក​នេះ​មិនមែន​តែ​គ្រួសារ​

ខេត្តបន្ទាយមានជ័យ ៖ តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​អំពាវនាវ​រក​អំណោយ​ពី​សប្បុរសជន​របស់​អ្នក​យក​ព័ត៌មាន ដើម្បី​ជួយ​ដល់​គ្រូ​សារ​ក្រីក្រ​ចិញ្ចឹម​ចៅ​ច្រើន​នាក់ រហូត​ជាង​២០​នាក់​កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា​មាន​សប្បុរសជន​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ បាន​ជួយ​ជា​គ្រឿង​ឧបភោគបរិភោគ​រួម​ទាំង​ថវិកា​ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន​យក​ទៅ​ចែក​ជូន តែ​លើក​នេះ​មិនមែន​តែ​គ្រួសារ​មួយ​ទេ គឺ​មាន​រហូត​ដល់​ទៅ​២​គ្រួសារ ដោយសារ​ឃើញ​សមាជិក​ច្រើន​ដូច​គ្នា ។

គ្រួសារ​ទី​១-​ឈ្មោះ សេង នឿ​ត ភេទ​ស្រី អាយុ ៥៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ចិញ្ចឹម​ចៅប្រុស​ស្រីរ​១៨​នាក់ ក្នុង​ចំណោម​ជាង​២០​នាក់​(៩​នាក់​រស់នៅ​ជាមួយ​អង្គការ​) និង​មួយ​គ្រួសារ​ទៀត​ប្តី​ឈ្មោះ អៀង ទុំ អាយុ​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សាន សួត អាយុ​៣៩​ឆ្នាំ មានកូន​ប្រុស​ស្រី​៧​នាក់​ក្នុង​បន្ទុក ។ គ្រួសារ​ស្ត្រី​ចំណាស់​ឈ្មោះ សេង នឿ​ត ទទួល​បាន​អង្ករ​២​ការុង​ស្មើ​១០០​គីឡូក្រាម​, មី​៧​កេស​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អុ​ី​វ​១​យួរ​, ស្ករស​១​គីឡូក្រាម និង​ថវិកា​៣៥​ម៉ឺន​រៀល ។ ចំណែក​គ្រួសារ​កូន​៧​នាក់​ទទួល​បាន​អង្ក​១​ការុង​ស្មើ​៥០​គីឡូក្រាម​, ទឹកត្រី​១​យួរ​, មី​៣​កេស និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ។

គួរ​បញ្ជាក់​ថា អំណោយ​សប្បុរស​ទាំងនេះ​បាន​មក​ពី​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ និង​ក្រុង​ប៉ោយ​ប៉ែ​ត​, លោក​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត និង​អ្នក​យក​ព័ត៌មាន តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពាវនាវ ៕