ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រៀម​វាយតម្លៃ​អញ្ញ​ម​ញ្ញ (​រៀបចំ​ជា​មុន​) របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​ពីរ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា កន្លង​មក នៅ​សណ្ឋាគារ​សាន់​វ៉េ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រៀម​វាយតម្លៃ​អញ្ញ​ម​ញ្ញ (​រៀបចំ​ជា​មុន​) របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​ពីរ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា កន្លង​មក នៅ​សណ្ឋាគារ​សាន់​វ៉េ ដែល​រៀបចំ​ដោយ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា សហការ​ជាមួយ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ស្តី​ពី​ការ​សម្អាត​ប្រាក់ (APG) ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ពិភាក្សា​អំពី​ដំណើរការ​នៃ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ការងារ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​យុទ្ធសាស្ត្រ​ជាតិ ការ​ពង្រឹង​ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​យន្តការ​អនុវត្ត​ច្បាប់ ព្រមទាំង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​លើ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម រហូត​មានការ​ទទួលស្គាល់​ពី​ក្រុមការងារ​ហិរញ្ញវត្ថុ (FATF) និង​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​សមាជិក​របស់​ក្រុម Egmont ថែម​ទៀត ។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់ ៖ « រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​បន្ត​យកចិត្តទុកដាក់ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​កិច្ចសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ជា​ពិសេស​ជាមួយ APG » ។

ទន្ទឹម​នឹង​នោះ លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​សមាជិក​អង្គប្រជុំ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​សម្រេច​តាម​យុទ្ធសាស្ត្រ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ផ្តល់​កិច្ចសហការ​ល្អ​ដល់​ក្រុមការងារ​របស់ APG ដើម្បី​ឲ្យ​កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ៕