ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​ត្រឹមតែ​10​នាទី​អាចជួយ​ឱ្យ​បេះដូង​លោក​អ្នកមាន​សុខភាព​ល្អ

7 ឆ្នាំ មុន

ជំងឺ​បេះដូង​មិន​គ្រាន់តែ​ជា​បញ្ហា​សម្រាប់​មនុស្ស​វ័យចាស់​នោះ​ទេ ។ ប៉ុន្តែ​ជា​ញឹកញាប់​កើត​មាន​លើ​យុវវ័យ​ផង​ដែរ​បើ​ទោះបីជា​វា​ត្រូវ​ចំណាយពេល​ដើម្បី​អភិវឌ្ឍ​ពេញ​មួយ​ជីវិត​មនុស្ស​ក៏​ដោយ ។

ជំងឺ​បេះដូង​មិន​គ្រាន់តែ​ជា​បញ្ហា​សម្រាប់​មនុស្ស​វ័យចាស់​នោះ​ទេ ។ ប៉ុន្តែ​ជា​ញឹកញាប់​កើត​មាន​លើ​យុវវ័យ​ផង​ដែរ​បើ​ទោះបីជា​វា​ត្រូវ​ចំណាយពេល​ដើម្បី​អភិវឌ្ឍ​ពេញ​មួយ​ជីវិត​មនុស្ស​ក៏​ដោយ ។ រឿង​មួយ​ដែល​ចាត់​ទុក​ថា​ជា​សំណាងល្អ​គឺ​អ្នក​អាច​ចាប់ផ្តើម​ថែរក្សា​សុខភាព​បេះដូង​នៅ​ក្នុង​អាយុ​ណាមួយ​ក៏​បាន ។

របប​អាហារ​ប្រកបដោយ​សុខភាព​គឺជា​ផ្នែក​មួយ​ដែល​ចូលរួម​លើក​ស្ទួយ​ដល់​សុខភាព​បេះដូង​។ ទន្ទឹម​នឹង​នេះ គេ​ក៏​មិន​អាច​ផាត់​ចោល​តួនាទី​សកម្មភាព​រាង​កាយ​បាន​ដែរ ។ ការ​ហាត់ប្រាណ​ជា​ប្រចាំ​និង​ទៀងទាត់​រយៈពេល​៣០​នាទី​ឡើង​ទៅ​ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​យោង​តាម​របាយការណ៍​មួយ​របស់​គណៈកម្មាធិការ​ប្រឹក្សា​ណែនាំ​ពី​ការ​ធ្វើ​សកម្មភាព​រាង​កាយ​នៃ​ក្រសួងសុខាភិបាល​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា ការ​ហាត់ប្រាណ​ត្រឹមតែ​១០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​បាន​ដែរ ។

វេជ្ជបណ្ឌិត Timothy Church នាយក​មន្ទីរពិសោធន៍  Preventive Medicine Research នៅ​សាកលវិទ្យាល័យ Louisuiana State University បាន​ថ្លែង​ថា​៖ «​សម្រាប់​បុគ្គល​ធ្លាប់តែ​ទំនេរ​ច្រើន អត្ថប្រយោជន៍​នឹង​ទទួល​បាន​ភ្លាម​ៗ​នៅ​ពេល​ពួក​គេ​ចាប់ផ្តើម​ហាត់ប្រាណ ។ សម្រាប់​យើង វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខណៈ​ការ​សិក្សា​របស់​យើង​បង្ហាញ​ថា ការ​ហាត់ប្រាណ​តិចតួច​ពី​១០​ទៅ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​សុខភាព​» ។

យោង​តាម​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ជំងឺ​បេះដូង​គឺជា​ឃាតករ​លេខ​១​នៅ​សហរដ្ឋអាមេរិក ហើយ​ថា​ស្ត្រី​គឺជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាង​បុរស ។ វេជ្ជបណ្ឌិត Miriam Nelson នាយក​មជ្ឈមណ្ឌល John Hancock នៃ​សាកលវិទ្យាល័យ Tufts University បាន​ថ្លែង​ថា សកម្មភាព​ណា​ក៏​ដោយ​ដែល​ធ្វើ​ឱ្យ​ចង្វាក់បេះដូង​ដើរ​ញាប់​គឺ​សុទ្ធតែ​អាច​ផ្តល់​សុខភាព​ដល់​បេះដូង ។ ដូច្នេះ​ការ​ហាត់ប្រាណ ដូច​ជា រត់ ដើរ ជិះ​កង់ ហែល​ទឹក លើក​ទម្ងន់​…​គឺ​សុទ្ធតែ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង ៕