ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ភេសជ្ជៈ​បង្កើន​ថាមពល​ធ្វើ​ឱ្យ​បេះដូង​កន្ត្រាក់​ញាប់​ខុសធម្មតា

7 ឆ្នាំ មុន

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ពិសា​ភេសជ្ជៈ​បង្កើន​ថាមពល​ដែល​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អុ​ី​ន​ច្រើន​អាច​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​បេះដូង​ផ្លាស់​ប្តូរ​ខុស​ប្រក្រតី ។
ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ

តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ពិសា​ភេសជ្ជៈ​បង្កើន​ថាមពល​ដែល​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អុ​ី​ន​ច្រើន​អាច​ធ្វើ​ឱ្យ​ដំណើរ​លោត​របស់​បេះដូង​ផ្លាស់​ប្តូរ​ខុស​ប្រក្រតី ។
ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ Radiological Society អា​មេ​រិ​ក​ខាងជើង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Bonn នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា ក្មេង​ៗ​និង​មនុស្ស​ធំ​មួយ​ចំនួន​ដែល​មាន​បញ្ហា​សុខភាព​គួរ​ជៀសវាង​ទទួលទាន​បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។

នៅ​ក្នុង​ការ​ពិសោធ​ទ្រង់ទ្រាយ​តូច​លើ​មនុស្ស​១៧​នាក់ ក្រុម​អ្នក​ស្រាវជ្រាវ​ខាងលើ​បាន​រក​ឃើញ​ថា រយៈពេល​១​ម៉ោង​បន្ទាប់​ពី​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដំណើរ​កន្ត្រាក់​បេះដូង​អ្នក​ស្ម័គ្រ​ពិសោធ​មាន​សភាព​ខ្លាំងក្លា​ឡើង​ៗ​ពោល​គឺ ផ្នែក​នៃ​បេះដូង​ដែល​មាន​នាទី​សប់​ឈាម​ចែកចាយ​ទៅ​រាង​កាយ​(​ថត​ឆ្វេង​បេះដូង​)​កន្ត្រាក់​ខ្លាំង​ទៅ​ៗ ១​ម៉ោង​ក្រោយ​ពី​ការ​ទទួលទាន​ភេសជ្ជៈ ។

សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ វេជ្ជបណ្ឌិត Jonas Dorner មាន​ប្រសាសន៍​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​បានដឹង​ឱ្យ​ពិតប្រាកដ​ថា តើ​ជា​អ្វី​ដែល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​ប្រសិទ្ធភាព​ទៅ​លើ​មុខងារ​របស់​បេះដូង ។ បរិមាណ​នៃ​សារធាតុ​កាហ្វេ​អុ​ី​ន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវ​គេ​ដឹង​ថា មាន​រហូត​ដល់​ទៅ​បី​ដង​ខ្ពស់​ជាង​នៅ​ក្នុង​កាហ្វេ​ឬ​ភេសជ្ជៈ​កូកាកូឡា ។ មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដែល​កើត​ចេញពី​ការ​ទទួលទាន​ភេសជ្ជៈ​មាន​សារធាតុ​កា​ហ្វ​អីុន​ខ្ពស់​ក្នុង​នោះ​រួម​មាន ចង្វាក់បេះដូង​ដើរ​ញាប់ ការ​ញ័រ​ដើមទ្រូង សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​ពិសេស​ជួប​ករណី​ធ្ងន់ធ្ងរ​មួយ​ផ្សេង​ទៀត​គឺ​ស្លាប់​ភ្លាម​ៗ​ដោយ​គាំងបេះដូង​» ។

លោក​វេជ្ជបណ្ឌិត Dorner បាន​បន្ថែម​ទៀត​ថា​៖ «​យើង​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ​នឹង​ផ្តល់​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ដល់​ដំណើរ​លោត​របស់​បេះដូង ។ យ៉ាងណា យើង​នៅ​មិនដឹង​ច្បាស់​អំពី​របៀប​ឬ​ក៏​ដំណើរ​កន្ត្រាក់​ដ៏​ខ្លាំងក្លា​បែប​នេះ​បាន​ប៉ះពាល់​ទៅ​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ឬ​ការ​ប្រកួត​របស់​កីឡាករ​-​កីឡាការិនី​នោះ​ទេ​» ៕