ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក​ផឹកទឹក1​កែវ​ភ្លាម​មាន​អ្វី​កើតឡើង​ដល់​សុខភាព?

7 ឆ្នាំ មុន

ការ​ទទួលទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺជា​រឿង​ល្អ​បំផុត​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​រក្សា​ថាមពល​សុខភាព​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

រាប់​ឆ្នាំ​មក​ហើយ ប្រជាជន​ជប៉ុន បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្ថប្រយោជន៍​របស់​ទឹក ។

ការ​ទទួលទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺជា​រឿង​ល្អ​បំផុត​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​រក្សា​ថាមពល​សុខភាព​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

រាប់​ឆ្នាំ​មក​ហើយ ប្រជាជន​ជប៉ុន បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​អត្ថប្រយោជន៍​របស់​ទឹក ។ ពួក​គេ​បាន​អះអាង​ថា ប្រសិនបើ​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ឱ្យ​បាន​រាល់ថ្ងៃ អ្នក​នឹង​មិន​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺមហារីក​បេះដូង​លោត​ញាប់ ជំងឺ​រលាក​សន្លាក់ និង​ជំងឺរលាកស្រោមខួរ​នោះ​ទេ​។

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ អ្នក​គួរ​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​ជា​រៀងរាល់ថ្ងៃ​៖
១-​រឿង​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​ក្រោយ​ភ្ញាក់​ពី​សម្រាន្ត មុន​ពេល​ដុសធ្មេញ​គឺ​ត្រូវ​ផឹកទឹក​មួយ​កែវ​ភ្លាម ។
២-​បន្ទាប់​មក​អ្នក​អាច​ដុសធ្មេញ និង​មិន​បរិភោគ​អ្វី​សោះ​ក្នុង​រយៈពេល​៤៥​នាទី​ក្រោយ​ពី​ដុះធ្មេញ​រួច ។
៣-​ក្រោយ​ទទួលទាន​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ចូរ​កុំ​ផឹក​ឬ​បរិភោគ​អ្វី​ទាល់តែ​សោះ​ក្នុង​រយៈពេល​២ ម៉ោង ។

ប្រសិនបើ​អ្នក​ទទួលទាន​ទឹក​៤​កែវ​ក្នុង​មួយ​ថ្ងៃ ហានិភ័យ​នៃ​ជំងឺមហារីក​នឹង​រលាយ​បាត់​ពី​រាង​កាយ​របស់​អ្នក​សម្រាប់​រយៈពេល​១៨០​ថ្ងៃ ជំងឺរបេង​ក្នុង​រយៈពេល​៩០​ថ្ងៃ សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម​រយៈពេល​៣០​ថ្ងៃ ការ​ទល់លាមក និង​បញ្ហា​ក្រពះ​រយៈពេល​១០​ថ្ងៃ ។

មនុស្ស​ដែល​មាន​បញ្ហា​ជាមួយនឹង​ជំងឺ​រលាក​សន្លាក់ គួរតែ​អនុវត្ត​ការ​ព្យាបាល​តែ​៣​ថ្ងៃ​នៅ ស​ប្តា​ហ៍​ដំបូង និង​បន្ត​ជា​រៀងរាល់ថ្ងៃ​នៅ​ស​ប្តា​ហ៍​ក្រោយ​ៗ​ទៀត ។

សូម​បញ្ជាក់​ថា ការ​ផឹកទឹក​បាន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ ៕