ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​សារ​ជា​ថ្មី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ មាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​របស់​ខ្លួន ដែល​មាន​ចំនួន​២​ប្លង់ គឺ​ប្លង់​ទី​១

ខេត្តសៀមរាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ មាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​របស់​ខ្លួន ដែល​មាន​ចំនួន​២​ប្លង់ គឺ​ប្លង់​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​១៩៩៤ និង​ប្លង់​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​១៩៩៤ ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចេញ​ដោយ​លោក ហ៊ូ ស៊ា​ប ប្រធាន​ការិយាល័យ​ភូមិបាល​ទីរួមខេត្ត​សៀមរាប ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នកគ្រប់គ្រង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ប្រកប​ដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ​១៥៨ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មី​ៗ​នេះ ស្តី​ពី​ការ​កាត់​ផ្ទៃដី​ទំហំ​សរុប​១១៥,៤១​ហិ​កតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្រុង​សៀម​ប ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ខាងលើ​បាន​សំដែង​ការ​ត្រេកអរ និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ក៏​ដូច​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ស្រឡាញ់​ស្រណោះ​អាណិត និង​ការ​រួមសុខ រួម​ទុកជា​មួយ​ប្រជាពលរដ្ឋ​ដោយ​កី្ត​អាណិតអាសូរ​ផង​ដែរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ។ ដែល​បាន​កាត់​ផ្ទៃដី​ដែល​មាន​ទំហំ​សរុប​១១៥,៤១​ហិ​កតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​មាន​ដី​នៅ​ម្តុំ​ឃ្យុ​ង​យូ​(​ផ្លូវ​៦០​ម៉ែ​ត )​បាន​យក​ដី​ទៅ​ចាក់​ក្នុង​ដី​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទិញ​ពី​ប្រជាពលរដ្ឋ​កាលពី​អំឡុង​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ផ្ទៃដី​ឱ្យ​ពួក​គាត់​នោះ ប៉ុន្តែ​ត្រូវ​បាន​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​យក​ចាក់​ដី​និង​មិន​ឱ្យធ្វើ​អ្វី​បាន​ទាំងអស់ ។ បើ​ទោះបីជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​កាត់​ផ្ទៃដី​ទំហំ​សរុប​១១៥,៤១​ហិ​កតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នោះ​ក៏​ដោយ ក៏​ពួក​គេ​មិន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ឬ​យក​អនុ​ក្រឹ​ត​នោះ​ទៅ​ទុក​ចោល​ទៅ​វិញ ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​តែ​មានការ​ងឿងឆ្ងល់​ថា តើ​មូលហេតុ​អ្វី​បានជា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ព្រម​អនុវត្ត​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្រេច​ជួន​ប្រជាពលរដ្ឋ​ទៅ​វិញ?

ទាក់ទិន​ពាក់ព័ន្ធ​ករណី​ផ្ទុះ​ការ​តវ៉ា និង​ការ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចាក់​ដី និង​ធ្វើ​អ្វី​មិន​បាន​ក្នុង​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខាងលើ​ភ្លាម​ៗ​នោះ ក្រុម​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​និង​កន្លែង​កើតហេតុ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​ថា ពួក​គាត់​ហាមឃាត់​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មេត្តា​រង់ចាំ​ក្រុមការងារ​ចម្រុះ​នៅ​ថ្ងៃ​ខាង​មុខ និង​ចុះ​រួម​គ្នា​មក​ធ្វើការ​វាស់វែង​ជាក់ស្តែង​កំណត់​ព្រំ​ដី​ឱ្យ​បាន​ច្បាស់លាស់ និង​រៀបចំ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជួន​ពួក​គាត់​ឱ្យ​បាន​ត្រឹមត្រូវ​សិន ទើប​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សាងសង់​បាន​ទៅ​តាម​ដី​រៀង​ៗ​ខ្លួន ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់​ដីធ្លី​ក្នុង​ការ​សាងសង់ ឬ​ក៏​ដី​មួយ​កន្លែង​មាន​ម្ចាស់​កាន់​ជាន់​គ្នា ។

បើ​ទោះបី​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពន្យល់​ប្រាប់​ពួក​គាត់​យ៉ាងណា​នោះ ប្រជាពលរដ្ឋ​នៅ​តែ​កើត​ទុក​មិន​សុខ នៅ​តែ​មានការ​ព្រួយបារម្ភ​ថា តើ​ហេតុ​អ្វី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​កាត់​ផ្ទៃដី​ទំហំ​សរុប​១១៥,៤១​ហិ​កតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​នោះ បែរជា​មិន​ឱ្យ​ពួក​គាត់​ធ្វើ​អ្វី​បាន​ទៀត ។

ពលរដ្ឋ​បាន​និយាយ​រៀបរាប់​បន្ថែម​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​ទៀត ហើយ​ប្រជាពលរដ្ឋ​ធ្វើ​នេះ​គឺ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ពិត​ប្រា​ដក​មែន ហើយ​ពួក​គាត់​មិន​ចង់​ទុក​ដី​របស់​ពួក​គាត់​នៅ​ទំនេរ​ឱ្យ​ដុះ​ស្មៅ​ចោល​ដូច​មុន​នោះ​ទេ គឺ​ពួក​គាត់​ចង់​សាងសង់​លំនៅ​ដ្ឋា​ន​នៅ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ និង​គ្រាន់​បានឱ្យ​កូន​មានផ្ទះ​នៅ​រៀនសូត្រ​ចេះ​ដឹង​នឹង​គេ ដើម្បី​ការ​កាត់​បន្ថយ​មិន​ឱ្យ​ពួក​គាត់​នាំ​គ្នា​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ។

ពលរដ្ឋ​សង្ឃឹមថា ទេវតា​នឹង​ជួយ​ពួក​គាត់​ឱ្យ​រស់រាន​មានជីវិត​ស្រស់ថ្លា​ក្នុង​ទឹកដី​របស់​ខ្លួន ដោយ​សុំ​អំពាវនាវ​យ៉ាង​ទទូច​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ទាំងអស់ មេត្តា​ជួយ​រក​យុទ្ធ​ត្តិ​ធម៌​ឱ្យ​ពួក​គាត់​រួច​ផុត​ពី​ទុក​លំបាក​ដោយ​មាន​ដី និង​កន្លែង​ដែល​ជា​កម្មសិទ្ធិ​ខ្លួនឯង ហើយ​ធ្វើ​អ្វី​មិន​បាន​ទៀត​នោះ ក៏​ត្រូវ​បាន​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​មក​រារាំង និង​ធ្វើការ​រឹបអូស​យក​សម្ភារ​:​របស់​ពួក​គាត់ ដែល​កំពុង​តែ​ធ្វើ​របង និង​ចាក់​ដី​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់ យក​ទៅ​ទុក​នៅ​កន្លែង​អប្សរា​ទាំងអស់ ។

ចំណែក លោក កុសល អ្នកនាំពាក្យ បាន​មាន​ប្រសាសន៍​ប្រាប់​«​កោះសន្តិភាព​»​នៅ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦​ថា អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ខាង​ខេត្ត​កំពុង​បាន​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​ដើម្បី​ដោះស្រាយ​រួម​គ្នា​ម្សិល​ម៉ិ​ញ ក៏​មាន​ខាង​អភិបាលរង​ក្រុង​ម្នាក់​បាន​ចូលរួម​ជាមួយនឹង​គ្នា បានឱ្យ​អ្នក​ដែល​ចាក់​ដី​នោះ​មានឈ្មោះ អ្នកស្រី លី អ៊ុំ​អេ​ង ឱ្យ​គាត់​ផ្អាក​សកម្មភាព​នឹង​សិន​ទៅ ពេល​គេ​កំពុង​ដោះស្រាយ គាត់​មក​ធ្វើ​អី​នៅ​ទី​នេះ ហើយ​នៅ​ទីនោះ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ទេ មាន​តែ​អ្នកស្រី លី អ៊ុំ​អេ​ង ម្នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខាង​អាជ្ញាធរ​អប្សរា ពុំ​មានការ​ហាមឃាត់​នោះ​ទេ ។ លោក​បាន​បន្ត​ថា ដី​ដែល​អ្នកស្រី​នោះ​បាន​ដឹក​មក​ចាក់​នៅ​លើ​ដី​របស់​គាត់​នោះ គេ​កំពុង​ដោះស្រាយ និង​កំពុង​ត្រួតពិនិត្យ​ដោះស្រាយ គេ​ក៏​បាន​ប្រាប់​អ្នកស្រី​នោះ​វិញ​ថា កុំ​អាល​ចាក់​ដី​ធ្វើ​អ្វី រង់ចាំ​បន្តិច​សិន​ទៅ ព្រោះ​ដី​ទាំងនេះ​គេ​កំពុង​ដោះស្រាយ មិនមែន​គេ​ហាមឃាត់​ទេ បើ​ដី​ដែល​គេ​មិន​មាន​បញ្ហា មាន​អ្នក​ណា ទៅ​ហាមឃាត់​នោះ គេ​ធ្វើ​បាន​ស្រេច​តែ​ចិត្ត មិនមែន​ដូច​ដី​របស់​អ្នកស្រី លី អ៊ុំ​អេ​ង​នោះ​ទេ ។

ជុំវិញ​ករណី​ខាងលើ លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦​ថា ដី​ដែល​អាជ្ញាធរ​ចុះ​ហាមឃាត់​ពលរដ្ឋ​ម្នាក់​នៅ​អង្គរ​ឃ្យុ​ង​យូ បម្រុង​ធ្វើ​ផ្ទះ​នោះ ជា​រួម​គឺ​ដី​នោះ​នៅ​ក្នុង​តំបន់​អនុ​ក្រឹ​ត​លេខ​១៥៨ នោះ គឺ​គោលការណ៍​របស់​អាជ្ញាធរ​ក្រុង​/​ខេត្ត និង​អាជ្ញាធរ​អប្សរា បាន​ឯកភាព​គ្នា មិន​ទាន់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​អ្វី​នៅ​លើ​ដី​នោះ​បាន​ទេ ព្រោះ​យើង​កំពុង​ធ្វើ​និ​តិ​វិធី​ចុះ​វាស់វែង​ជូន​គាត់ ដី​ណា​ដោះ​ហើយ ដី​ណា​មិន​ទាន់​បាន​ដោះ​ហើយ បើ​បងប្អូន​មាន​ឯកសារ សូម​យក​ឯកសារ​មក​ដាក់​ឱ្យ​ក្រុមការងារ​ពិនិត្យ​មើល​សិន រយៈពេល​នឹង​មិន​ទាន់​ឱ្យ​ពួក​គាត់​បោះ​របង និង​ចាក់​ដី​ទេ ព្រោះ​អី​មាន​ជួប​ករណី​ដូច ដី​១​ឡូ មាន​ប្លង់​១ មាន​ប្លង់​២ ជាន់​គ្នា អ៊ីចឹង​យើង​កុំអាលសិន គឺ​ឱ្យ​បងប្អូន​បើ​មាន​ដី​នៅ​ទី​នេះ ឬ​នៅ​ទីណា សូម​យក​ឯកសារ​មក ដើម្បី​ទុក​ឱ្យ​ក្រុមការងារ​ចម្រុះ​មាន មេធាវី ភូមិបាល អាជ្ញាធរ​ខេត្ត និង​ខាង​អប្សរា កុំ​អាល​ឱ្យ​បងប្អូន​ធ្វើ​អី​សិន ដី​របស់​គាត់​នៅ​តែ​របស់​គាត់ មិន​មាន​បញ្ហា​នោះ​ទេ នេះ​គឺជា​គោលការណ៍ បើ​មិន​ដូច្នេះ​ទេ ក្រុមការងារ​នោះ​ពិតជា​ពិបាក​ដោះស្រាយ​ហើយ ។ ដូច្នេះ​លោក​សំណូមពរ​ឱ្យ​បងប្អូន​កុំ​អាល​ធ្វើ​អី​សិន ព្រោះ​អនុ​ក្រឹ​ត​លេខ​១៥៨ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នោះ នឹង​ឆ្វៀល​ជួន​បងប្អូន​ហើយ ដែល​បាន​កាត់​ចេញពី​តំបន់​បុរី​សណ្ឋាគារ​នេះ​ជា​ចុង​ក្រោយ​ហើយ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ធ្វើ​គឺ​នេះ​សូម​ឱ្យ​បងប្អូន​នៅ​ស្ងៀម​សិន ព្រោះ​ក្រុមការងារ​កំពុង​រៀបចំ​ទុក​ជូន​បងប្អូន​ហើយ ពុំ​មាន​នរណា​មក​យក​ដី​បងប្អូន​នោះ​ទេ បើ​ដី​នោះ​ជា​របស់​បងប្អូន​ហើយ សូម​បងប្អូន​កុំ​ភ័យ​ឱ្យ​សោះ ៕