ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​យក​ព័ត៌មាន ផ្ដល់​អំណោយ​សប្បុរសធម៌

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​អំពាវនាវ​រក​អំណោយ​សប្បុរស​របស់​អ្នក​យក​ព័ត៌មាន​ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ចិញ្ចឹម​ចៅ​ច្រើន​រហូត​ជាង​២០​នាក់

ខេត្តបន្ទាយមានជ័យ ៖ តាម​រយៈ​ការ​ផ្សព្វផ្សាយ និង​អំពាវនាវ​រក​អំណោយ​សប្បុរស​របស់​អ្នក​យក​ព័ត៌មាន​ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ចិញ្ចឹម​ចៅ​ច្រើន​រហូត​ជាង​២០​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦​នេះ​មាន​សប្បុរសជន​រួម​ទាំង​អាជ្ញាធរ​ផង​ដែរ​បាន​ជួយ​ជា​គ្រឿង​ឧបភោគ បរិភោគ​រួម​ទាំង​ថវិកា​ជា​ច្រើន​ទៀត ហើយ​ត្រូវ​បាន​ក្រុម​អ្នក​យក​ព័ត៌មាន​យក​ទៅ​ចែក​ជូន​២​គ្រួសារ ដោយសារ​ឃើញ​សមាជិក​ច្រើន​មាន​ដូច​គ្នា​។

គ្រួសារ​ទាំង​២​ខាងលើ​មាន ទី​១-​ឈ្មោះ សេង នឿ​ត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅប្រុស​ស្រី​១៨​នាក់ ក្នុង​ចំណោម​ជាង​២០​នាក់​(៩​នាក់​រស់នៅ​ជាមួយ​អង្គការ​) និង​១​គ្រួសារ​ទៀត ប្តី​ឈ្មោះ​អៀង​ទុំ អាយុ​៤០​ឆ្នាំ ប្រពន្ធ​ឈ្មោះ សាន សួត អាយុ​៣៩​ឆ្នាំ កូនប្រុស​ស្រី​៧​នាក់​ក្នុង​បន្ទុក​។ គ្រួសារ​ស្ត្រី​ចំណាស់​ឈ្មោះ សេង នឿ​ត ទទួល​បាន​អង្ក​២​កា​រ៉ុ​ង​ស្មើ​១០០​គីឡូក្រាម មី​៧​កេះ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ស្កស​១​គីឡូក្រាម និង​ថវិកា​៣៥​ម៉ឺន​រៀល​។

ចំណែក​គ្រួសារ​កូន​៧​នាក់​ទទួល​បាន​អង្ករ​១​កា​រ៉ុ​ង​ស្មើ​៥០​គីឡូក្រាម ទឹកត្រី​១​យួរ មី​៣​កេស និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។ គួរ​បញ្ជាក់​ថា​អំណោយ​សប្បុរស​ទាំងនេះ​បាន​មក​ពី​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ និង​ក្រុង​ប៉ោយ​ប៉ែ​ត លោក​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត និង​អ្នក​យក​ព័ត៌មាន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពាវនាវ​របស់​អ្នក​យក​ព័ត៌មាន​នៅ​ព្រំដែន​៕