ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន មួយ​ថ្ងៃ​៤​ករណី

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន

ខេត្តបាត់ដំបង ៖ មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​នៅ​ក្នុងស្រុក​ចំនួន​៣​ដាច់​ដោយឡែក​ពី​គ្នា​។ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត លោក ស៊ា​ន សុ​ណា​ល់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ពី​បទ​ជូ​ញ​ដូរ​ថ្នាំ​ញៀន ដែល​ធ្វើ​ឡើង​៤​ករណី​ដាច់​ដោយឡែក​ពី​គ្នា ក្នុងស្រុក​ចំនួន​៣ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦​។

លោក​ថា ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​ដែល​ជា​ថ្នាំ​ញៀន និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ផង​។ យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ផ្សេង​គ្នា ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦​។ ជនសង្ស័យ​ឈ្មោះ ណា​ន ជី អាយុ​២៨​ឆ្នាំ ត្រូវ​ឃាត់ខ្លួន នៅ​ស្រុក​ប​វេ​ល ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ICE (​ម៉ា​ទឹកកក​)​ចំនួន​១​ថង់ ទម្ងន់​៣,៥៦​ក្រាម មេ​តំ​ហ្វេ​តា​មីន​Wy(​យ៉ា​ម៉ា​)​ចំនួន​១៩​គ្រាប់ ម៉ូតូ​មួយ​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ឈ្មោះ រស់ ដា​វីត អាយុ​២៨​ឆ្នាំ និង​ឈ្មោះ ប៉ាត់ ចំណាន អាយុ​២០​ឆ្នាំ ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឯក​ភ្នំ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ICE(​ម៉ា​ទឹកកក​)​ចំនួន​៧​ថង់​ទម្ងន់​៤,៣៦​ក្រាម និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ផង​។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្មភាព​ផ្សេង​គ្នា ១.​ឈ្មោះ សេង ចាន់ អាយុ​៣៥​ឆ្នាំ ឃាត់​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ដកហូត​ថ្នាំ​ញៀន Wy(​យ៉ា​ម៉ា​)​ចំនួន​១០​គ្រាប់ និង​២.​ឈ្មោះ​ឈុ​ន មេត្តា ហៅ​តឿ អាយុ​២៣​ឆ្នាំ ឃាត់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ដកហូត​ថ្នាំ​ញៀន​ម្សៅ​ពណ៌​ស ICE(​ម៉ា​ទឹកកក​)​ចំនួន​៧​កូន​ថង់ ទម្ងន់​០,៧៨​ក្រាម និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក ស៊ា​ន សុ​ណា​ល់ បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ សុទ្ធតែ​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដែល​មន្ត្រី​ជំនាញ​តាម​បណ្ដា​ស្រុក​នីមួយ​ៗ តែង​តាមដាន​សកម្មភាព​ពួក​គេ​ជា​ប្រចាំ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ក្នុង​ករណី​ប្រព្រឹត្ត​ជាក់ស្ដែង​តែ​ម្ដង​។ លោក​ប្រធាន​ការិយាល័យ​រូប​នេះ​បាន​បន្ថែម​ថា ថ្នាំ​ញៀន​ដែល​ដកហូត​បាន​សរុប​ទាំង​៤​ករណី​មាន មេ​តំ​ហ្វេ​តា​មីន​ICE ៨,០៧​ក្រាម មេ​តំ​ហ្វេ​តា​មីន​Wy​ចំនួន​២៩​គ្រាប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​កសាង​សំណុំរឿង​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ រួម​ទាំង​វត្ថុ​តាង​ផង ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕